សុខភាព
វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់ពីវិធីសាស្រ្តរករោគសញ្ញា និងវិធីការពារជំងឺមហារីក
តាមរយៈទំព័រហ្វេសប៊ុក នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត គួច ម៉េងលី អ្នកជំនាញសុខភាព បានលើកឡើងពីវិធីសាស្រ្តងាយៗ និងសាមញ្ញមួយចំនួន ដើម្បីដឹងពីរបៀបរកឱ្យឃើញ និងការពារជំងឺមហារីក ជាពិសេសសម្រាប់ការយល់ដឹង និងចំណេះដឹងអំពីសុខភាពសាធារណៈ។

បើតាមលោកវេជ្ជបណ្ឌិត គួច ម៉េងលី ដើម្បីរកឱ្យឃើញមហារីកទាន់ពេល (សញ្ញាព្រមាន និងការធ្វើតេស្ត)
១.យល់ដឹងអំពីសញ្ញាព្រមាន
រកមើលរោគសញ្ញាទូទៅដូចជា មានដុំពកនៅកន្លែងណាមួយនៃរាងកាយ (ជាពិសេសសុដន់ ក ពងស្វាស), ហូរឈាមខុសពីធម្មតា (តាមមាត់ ច្រមុះ ទ្វារមាស ទឹកនោម ឬលាមក), ក្អក ឬស្អកយូរ, ឈឺដែលមិនជាសះស្បើយ, បម្រែបម្រួលលើប្រជ្រុយ ឬដុំលើស្បែក (ទំហំ រូបរាង ឬពណ៌), ពិបាកលេប ឬមានបញ្ហាក្នុងការរំលាយអាហារជាប់ជាប្រចាំ, ស្រកទម្ងន់ភ្លាមៗ ឬអស់កម្លាំងល្ហិតល្ហៃ។ ប្រសិនបើរោគសញ្ញាព្រមានទាំងនេះមានរយៈពេលលើសពី ២សប្តាហ៍ សូមទៅជួបគ្រូពេទ្យ។

២.ធ្វើការពិនិត្យ និងតាមដានជាប្រចាំ
មហារីកសុដន់ ពិនិត្យខ្លួនឯងជារៀងរាល់ខែ ហើយស្ត្រីដែលមានអាយុលើសពី ៤០ឆ្នាំ គួរតែពិនិត្យសុដន់រៀងរាល់ ១ទៅ២ឆ្នាំម្តង។ មហារីកមាត់ស្បូន ស្ត្រីគួរតែធ្វើតេស្ត Pap smear ឬ ស្វែងរកវីរុស HPV រៀងរាល់ ៣ទៅ ៥ឆ្នាំម្តង ចាប់ពីអាយុ ២១ឆ្នាំ។ មហារីកពោះវៀនធំ អ្នកដែលមានអាយុលើសពី ៤៥ឆ្នាំ គួរតែធ្វើតេស្ដលាមក ឬឆ្លុះពោះវៀនធំ។ មហារីកថ្លើម អ្នកដែលមានជំងឺរលាកថ្លើមប្រភេទ B ឬ C គួរតែធ្វើការពិនិត្យដោយអ៊ុលត្រាសោនឱ្យបានទៀងទាត់។ មហារីកក្រពេញប្រូស្តាត បុរសដែលមានអាយុលើសពី ៥០ឆ្នាំ គួរតែធ្វើតេស្តឈាម PSA ។ មហារីកសួត អ្នកជក់បារី ឬអ្នកធ្លាប់ជក់បារីដែលមានអាយុលើសពី ៥០ឆ្នាំ ឡើងគួរតែស្កេន CT សម្រាប់កម្រិតទាប។
៣.ចាក់ថ្នាំបង្ការ
វ៉ាក់សាំង HPV៖ ការពារមាត់ស្បូន និងជំងឺមហារីកផ្សេងទៀតដែលបណ្តាលមកពីវីរុស HPV ។ វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទB ជួយការពារជំងឺមហារីកថ្លើម។

ចំណែកវិធីការពារជំងឺមហារីក (អ្វីដែលអ្នកអាចធ្វើបានជាប្រចាំថ្ងៃ)
១.ជៀសវាងការជក់បារី និងថ្នាំជក់៖ មានម្នាក់ក្នុងចំណោមមនុស្ស ៣នាក់ ស្លាប់ដោយសារជំងឺមហារីដែលបណ្តាលមកពីការជក់បារី។ កុំជក់បារី និងស្រូបផ្សែងបារីពីអ្នកដទៃ។
២.បរិភោគអាហារសុខភាព៖ ញ៉ាំផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិឱ្យបានច្រើន, ជៀសវាងបរិភោគសាច់កែច្នៃនិងសាច់ក្រហមច្រើនពេក, កំណត់កម្រិតអាហារដែលមានជាតិស្ករ ប្រៃ និងចៀន។
៣.រាងកាយសកម្ម៖ ធ្វើចលនារាងកាយរបស់អ្នកយ៉ាងហោចណាស់ឱ្យបាន ៣០នាទី ក្នុងមួយថ្ងៃ, ការពារកុំឱ្យឡើងទម្ងន់ គឺកាត់បន្ថយហានិភ័យនៃជំងឺមហារីក។
៤.រក្សាទម្ងន់ប្រកបដោយសុខភាព៖ ការលើសទម្ងន់បង្កើនហានិភ័យនៃជំងឺមហារីកជាច្រើន, មើលរង្វាស់ចង្កេះរបស់អ្នក ជាពិសេសតាមវ័យរបស់។
៥.កំណត់ការសេពគ្រឿងស្រវឹង៖ ប្រសិនបើអ្នកពិសាគ្រឿងស្រវឹង សូមស្ថិតក្នុងកម្រិតមធ្យម (សម្រាប់ស្ត្រី ១កែវ ក្នុងមួយថ្ងៃ និង២កែវ សម្រាប់បុរស)។

៦. ការពារខ្លួនអ្នកពីពន្លឺព្រះអាទិត្យ៖ នៅក្នុងម្លប់កំឡុងពេលដែលមានពន្លឺថ្ងៃក្ដៅខ្លាំង, ប្រើឡេការពារកម្តៅថ្ងៃ និងពាក់មួក។ កុំប្រើគ្រែដែលមានប្រព័ន្ធពន្លឺយូវីជំនួយធ្វើឱ្យស្បែកខ្មៅជំនួសពន្លឺព្រះអាទិត្យ។
៧.អនុវត្តការរួមភេទដោយសុវត្ថិភាព៖ ប្រើស្រោមអនាម័យ និងកំណត់ចំនួនដៃគូរួមភេទ។ ជួយការពារការឆ្លងវីរុស HPV និងជំងឺរលាកថ្លើម។
៨.ជៀសវាងការប៉ះពាល់ជាមួយនឹងសារធាតុគីមីដែលបង្កជាគ្រោះថ្នាក់៖ ពាក់ម៉ាស ឬឧបករណ៍ការពារនៅពេលប្រើប្រាស់ថ្នាំបាញ់សម្លាប់សត្វល្អិត ឬសារធាតុគីមីឧស្សាហកម្ម។ លាងផ្លែឈើ និងបន្លែឱ្យបានស្អាត។
៩.រកជំនួយផ្នែកវេជ្ជសាស្រ្តឱ្យបានទាន់ពេលវេលា៖ កុំពន្យារពេលទៅជួបគ្រូពេទ្យនៅពេលមានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតី។ ការព្យាបាលទាន់ពេលវេលា គឺនាំទៅរកភាពជាសះស្បើយ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


