ព័ត៌មានអន្ដរជាតិ
ប្រជាជនមីយ៉ាន់ម៉ាភៀសខ្លួនទៅថៃដោយសារការប្រយុទ្ធគ្នាខ្លាំងរបស់របបយោធានិងក្រុមតស៊ូ
ប្រជាជនមីយ៉ាន់ម៉ាជាង ៣០០នាក់បានភៀសខ្លួនចូលទៅក្នុងប្រទេសថៃដើម្បីស្វែងរកការជ្រកកោនសុវត្ថិភាព បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងកងកម្លាំងរបស់របបយោធានិងក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលតស៊ូប្រយុទ្ធប្រឆាំងមេដឹកនាំយោធាដែលផ្តួលរំលំរដ្ឋាភិបានកើតចេញពីការបោះឆ្នោត។ នេះបើយោងតាមលការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៩ខែឧសភានេះ។

យោងតាមយោធាថៃ ការវាយប្រហារកាលពីថ្ងៃពុធដោយកងទ័ពរំដោះជាតិ Karen (KNLA) និងអង្គការការពារជាតិ Karen ដែលជាសម្ព័ន្ធមិត្ត (KNDO) បានកំណត់គោលដៅលើមូលដ្ឋានយោធាក្នុងរដ្ឋ Kayin ចម្ងាយប្រហែល ២,៥ គីឡូម៉ែត្រពីព្រំដែនថៃ។
គិតត្រឹមថ្ងៃព្រហស្បតិ៍ ជនជាតិមីយ៉ាន់ម៉ាចំនួន ៣២៧ នាក់បានឆ្លងចូលទៅក្នុងប្រទេសថៃ ហើយកំពុងស្នាក់នៅក្នុងទីតាំងបណ្តោះអាសន្នចំនួនពីរ ដោយមានយោធា និងប៉ូលិសថៃផ្តល់សន្តិសុខ និងជំនួយមនុស្សធម៌។ កងកម្លាំងថៃក៏បានបង្កើនការល្បាតតាមបណ្តោយព្រំដែនក្នុងខេត្ត Tak ដើម្បីទប់ស្កាត់ការរំលោភអធិបតេយ្យភាពដោយកងកម្លាំងប្រដាប់អាវុធបរទេសដែលអាចកើតមាន។

គួរបញ្ជាក់ថាប្រទេសមីយ៉ាន់ម៉ាបានជាប់គាំងនៅក្នុងជម្លោះស៊ីវិលចាប់តាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០២១ ដោយរបបយោធាបានប្រយុទ្ធជាមួយនឹងក្រុមចម្រុះនៃអង្គការប្រដាប់អាវុធជនជាតិភាគតិច និងកងកម្លាំងតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើន។
ទោះយ៉ាណារដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជាច្រើនបានប្រកាសបទឈប់បាញ់បន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនា ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងការស្តារឡើងវិញ។ ប៉ុន្តែបទឈប់បាញ់ត្រូវបានបំបែកម្តងហើយម្តងទៀតដោយការវាយប្រហារតាមអាកាសដោយរបបយោធា និងការវាយប្រហារដោយក្រុមប្រដាប់អាវុធ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


