Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌមានជ័យ ចុះពិនិត្យមើលវឌ្ឍនភាពបុកស៊ីផាយស្តារប្រឡាយម័រ ត្រៀមរំដោះទឹកជន់លិចនៅរដូវវស្សា

បានផុស

នៅ

លោក សេង គន្ធ អភិបាល​ខណ្ឌ​មានជ័យ បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​វឌ្ឍនភាព នៃ​ការ​ អភិវឌ្ឍ​គម្រោង​ប្រព័ន្ធ​លូ​រំដោះ​ទឹក សម្រាប់​រដូវវស្សា និង ពិនិត្យ​មើល​ការ​រុះរើ​សំណង់ ដើម្បី​បន្ត​ការ​បុក​ស៊ីផាយ​ស្ដារ​ប្រឡាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង គន្ធ អភិបាល​ខណ្ឌ​មានជ័យ បាន​បញ្ជាក់​ពី​លទ្ធផល នៃ​ការ​អនុវត្ត​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​រំដោះ​ទឹក គិត​ត្រឹម​បច្ចុប្បន្ន ចំពោះ​គម្រោង​ដែល​អនុវត្ត​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​សម្រេច​បាន​ប្រមាណ ៨០% នៃ​ផែនការ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ជន់​លិច នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ហើយ​ដើម្បី​ជំរុញ​ការ​អនុវត្ត​គម្រោង ឱ្យ​សម្រេច​បាន​លទ្ធផល ១០០% តាម​ការ​គ្រោងទុក ឱ្យ​បាន​ទាន់​មុន​រដូវវស្សា​ចូល​មក​ដល់ ប្រកប​ដោយ​ចក្ខុវិស័យ​យូរអង្វែង។

គួរ​បញ្ជាក់​ថា លទ្ធផល នៃ​ការ​អនុវត្ត​គម្រោង​នា​ពេល​កន្លងមក ឃើញ​ថា បើ​ទោះបី​ជាថ្មីៗ នេះ មាន​ករណី​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បាន​បង្ក​ឱ្យ​មាន​ការ​ជន់​លិច​នៅ​តំបន់​បឹងទំពន់ (​កម្ពស់​ទឹកភ្លៀង ៨១ ម​.​ម​) តំបន់​ម៉ុង​ឌី​យ៉ា​ល់ (​កម្ពស់​ទឹកភ្លៀង ៥៣ ម​.​ម​) ក្តី ក៏​ធារទឹក​ភ្លៀង​បាន​ហូរ​អស់​ក្នុង​រយៈពេល​ដ៏​ខ្លី ហើយ​តំបន់​មួយ​ចំនួន​ទៀត ក្នុង​ខណ្ឌ​ស្ថិតនៅ​កណ្តាល​រាជធានី​ភ្នំពេញ ក៏​លែង​លិចលង់​” ដែល​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​ប្រសិទ្ធភាព នៃ​ការ​អនុវត្ត​គម្រោង​រំដោះ​ទឹក​ក្នុង​រាជធានី​ភ្នំពេញ។

ជាមួយគ្នា​នេះ អាជ្ញាធរ ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​នៅ​មិន​ទាន់​ទទួល​យក​គោលនយោបាយ​ពី​គណៈកម្មការ​អន្តរក្រសួង សូម​រួសរាន់​អញ្ជើញ​មក​ទទួលយក​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ស្របតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ជា​ធរមាន៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍១៨ ម៉ោង មុន

Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចរាចរណ៍១៦ ម៉ោង មុន

Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L

ចរាចរណ៍២១ ម៉ោង មុន

បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិច​សុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម

ចរាចរណ៍១៩ ម៉ោង មុន

Update៖ ករណីបុករះនៅផ្លូវព្រះនរោត្ដម មាន​ជនរងគ្រោះម្នាក់បាត់បង់ជីវិត និងរបួសច្រើននាក់

ចរាចរណ៍៣ ម៉ោង មុន

នគរបាលរាជធានី កំពុងកសាងសំណុំរឿងករណី​បុករះបង្កឡើងដោយលោកវរសេនីយ៍ឯក ហ៊ុន ហេង បញ្ជូនទៅតុលាការ

Sokha Hotels

ព័ត៌មានពេញនិយម