ព័ត៌មានអន្ដរជាតិ
ប្រទេសសមាជិកណាតូ បិទផ្លូវមិនឲ្យមេដឹកនាំស្លូវវ៉ាគីនិងស៊ែប៊ីឆ្លងកាត់ទៅមូស្គូ
នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico និង ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានធ្វើដំណើរផ្លូវវាងដ៏វែងឆ្ងាយមួយសម្រាប់ការចូលរួមពិធីខួប៨០ឆ្នាំនៃការប្រារព្វទិវាជ័យជម្នះសង្គ្រាមលោកលើកទី២លើពួកណាស៊ីអាល្លឺម៉ង់នៅក្នុងប្រទេសរុស្ស៊ីនៅថ្ងៃទី៩ខែឧសភា។

មូលហេតុនៃការធ្វើដំណើរលើផ្លូវវាងដ៏វែងឆ្ងាយនេះដោយសារតែដំណើរផ្លូវកាត់ចម្ងាយខ្លីត្រូវឆ្លងកាត់ប្រទេសមួយចំនួនដែលជាសមាជិកអង្គការណាតូ និងមានសមានចិត្តជាមួយប្រទេសអ៊ុយក្រែន បានបិទដែនអាកាសរបស់ពួកគេ មិនឲ្យមេដឹកនាំផ្សេងៗធ្វើដំណើរឆ្លងកាត់ទៅចូលរួមជាមួយមេដឹកនាំរុស្ស៊ីក្នុងព្រឹត្តិការណ៍អន្តរជាតិនោះ។
ប្រទេសអេស្តូនី ឡេតូនី និងលីទុយអានី សមាជិកសហភាពអឺរ៉ុបនិងជាសមាជិករបស់អង្គការប្រដាប់អាវុធណាតូ ដែលនៅជាប់ព្រំដែនជាមួយប្រទេសរុស្ស៊ី និងបេឡារុស កាលពីថ្ងៃពុធបានបដិសេធមិនឱ្យយន្តហោះរបស់មេដឹកនាំប្រទេសតំបន់អឺរ៉ុបដែលមានទំនោរទៅរកប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ចូលទៅក្នុងដែនអាកាសរបស់ពួកគេ។
យោងតាមគេហទំព័រព័ត៌មាន Dennik មានមូលដ្ឋាននៅប្រទេសស្លូវ៉ាគី យន្តហោះរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគីបានហោះហើរទៅកាន់ទីក្រុងមូស្គូលើផ្លូវវាងតាមភាគខាងត្បូងដែលវែងឆ្ងាយជាងដំណើរធម្មតា។ តាមសេចក្តីរាយការណ៍នោះ យន្តហោះរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគី បានធ្វើដំណើរឆ្លងកាត់ប្រទេសហុងគ្រី រ៉ូម៉ានី សមុទ្រខ្មៅ និងហ្សកហ្ស៊ី មុនទៅដល់ទីក្រុងមូស្គូ។
តាមសេចក្តីរាយការណ៍នោះ ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic ក៏ត្រូវរងនូវការបិទដែនអាកាស ហើយត្រូវធ្វើដំណើរផ្លូវវាងវែងឆ្ងាយដូចគ្នាដែរ។

យោងសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ Channel One ថា មេដឹកនាំអន្តរជាតិជាច្រើនបានមកទីក្រុងមូស្គូ ដើម្បីប្រារព្ធខួបលើកទី៨០ឆ្នាំ នៃជ័យជម្នះលើពួកណាស៊ីអាល្លឺម៉ង់ បើទោះបីជាមានសម្ពាធឱ្យនៅឆ្ងាយក៏ដោយ។
នៅពេលត្រូវបានសួរថាតើការប្រារព្ធពិធីបានធ្លាក់ចុះយ៉ាងដូចម្តេច បន្ទាប់ពីការព្រមានដល់អ្នកចូលរួមអន្តរជាតិប្រឆាំងនឹងការមកទស្សនាទីក្រុងម៉ូស្គូ លោក Peskov បាននិយាយថា៖«ជាការពិតណាស់ ពួកគេជាច្រើនបានមកទីនេះ ទោះបីជាមានសម្ពាធខ្លាំងក៏ដោយ»៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ