ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ ក្របខណ្ឌយុទ្ធសាស្ត្រគឺជាកម្រិតនយោបាយជាន់ខ្ពស់ ត្រៀមជាស្រេចសម្រាប់អនុវត្ត
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ បានថ្លែងថា ក្របខណ្ឌយុទ្ធសាស្ត្រមិនត្រឹមជាឧបករណ៍ រៀបចំផែនការ ឬគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែនេះជាលើកទី ១ នៅក្នុងតំបន់របស់យើង ដែលត្រូវបានទទួលស្គាល់ពេញលេញ គាំទ្រជាឱឡារិកនៅកម្រិតនយោបាយជាន់ខ្ពស់ ហើយត្រៀមជាស្រេចសម្រាប់អនុវត្ត។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសិក្ខាសាលាសភា ស្តីពីការឈ្វេងយល់អំពីក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ ២០២៤-២០៣០ ៖ ពន្លឿនការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍ (អាយ ស៊ី ភី ឌី) នៅវិមានរដ្ឋសភា កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥។

សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា ក្របខណ្ឌយុទ្ធសាស្ត្រនេះ មិនត្រឹមជាឧបករណ៍ រៀបចំផែនការ ឬគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែនេះជាលើកទី ១ នៅក្នុងតំបន់របស់យើង ដែលត្រូវបានទទួលស្គាល់ពេញលេញ គាំទ្រជាឱឡារិកនៅកម្រិតនយោបាយជាន់ខ្ពស់ ហើយត្រៀមជាស្រេចសម្រាប់អនុវត្ត។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានគូសរំលេច សមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជាជន និងការអភិវឌ្ឍ ស៊ី អេ ភី ភី ឌី ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០០០ ផ្តើមចេញពីសុច្ឆន្ទៈពិតប្រាកដរបស់សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និងបានទទួលការឧបត្ថម្ភ និងគាំទ្រពីថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា។ សមាគមបានចូលជាសមាជិកពេញសិទ្ធិ នៃវេទិកាសមាជិកសភាអាស៊ី ដើម្បីប្រជាជន និងការអភិវឌ្ឍ ស្ថិតក្នុងចំណោមគណៈកម្មាធិការជាតិសភាទាំង ៣០ នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក អាស៊ីខាងត្បូង និងអាស៊ីកណ្តាល នាខែមិថុនា ឆ្នាំ ២០០០។ គោលបំណងរបស់សមាគម សំដៅបង្កើនការយល់ដឹង និងលើកកម្ពស់ចំណេះដឹង អំពីអន្តរទំនាក់ទំនងរវាងប្រជាជន និងការអភិវឌ្ឍផងដែរ៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


