ព័ត៌មានជាតិ
សមត្ថកិច្ចហ៊ុមព័ទ្ធផ្ទះជួលមួយកន្លែងនៅស្រុកព្រៃនប់ បន្ទាប់ពីបុរសម្នាក់បានរត់ពីកន្លែងធ្វើចត្តាឡឺស័ក
សមត្ថកិច្ចបានហ៊ុមព័ទ្ធផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ខេត្តព្រះសីហនុ បន្ទាប់ពីបុរសម្នាក់បានរត់ពីកន្លែងធ្វើចត្តាឡឺស័កនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ។

វីដេអូ៖
ប្រតិបត្តិការនេះដឹកនាំដោយលោក ម៉ែន វណ្ណា មេបញ្ជាការស្តីទី សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ដឹកនាំដោយលោក ឃន ម៉ន នាយករងរដ្ឋបាលស្រុក បានធ្វើការហ៊ុមព័ទ្ធ ផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិវាលមាល ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយសារឈ្មោះ លិន វណ្ណៈ ភេទប្រុស អាយុ២៥ មុខរបរអនាម័យកាស៊ីណូមីងគ័ង បានរត់ចេញពីការធ្វើចត្តឡីស័កនៅកាស៊ីណូម៉ីងគ័ងកាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។
ក្នុងបន្ទប់ជួលមានគ្នាចំនួន០៣នាក់៖
១.ឈ្មោះ កាន់ ខេង ភេទប្រុស អាយុ៥២ឆ្នាំ មុខរបររត់ម៉ូតូ ស្នាក់នៅផ្ទះជួលខាងលើ (ត្រូវជាឪពុក) ។
២.ឈ្មោះ កៅ សុភី ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលខាងលើ (ត្រូវជាម្តាយ) ។
៣.ឈ្មោះ លិន ស្រីទូច ភេទស្រី អាយុ១៥ឆ្នាំ ស្នាក់នៅផ្ទះជួលខាងលើ (ត្រូវជាប្អូន) ។
បច្ចុប្បន្ន ឈ្មោះ លិន វណ្ណៈ ត្រូវបានខាងសុខាភិបាល បញ្ជូនទៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រីឯមនុស្សពាក់ព័ន្ធចំនួន១៧នាក់ (ប្រុស០៤នាក់)ដែលស្នាក់នៅតាមបន្ទប់នានាតម្រូវឱ្យដាក់ដាច់ដោយឡែករង់ចាំវិធានការបន្តរបស់សុខាភិបាល៕





-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


