Connect with us

ព័ត៌មានជាតិ

រដូវផ្លែប័រនៅខេត្តមណ្ឌលគិរី ចាប់ផ្ដើមដល់បណ្ដើរៗ​ហើយ

បានផុស

នៅ

ផ្លែឈើហូបផ្លែនៅតាមតំបន់មួយចំនួនបានហុចផលទៅតាមរដូវកាលរៀងៗខ្លួន ចំណែកក្នុងខេត្តមណ្ឌលគិរីវិញក៏មានផ្លែប័រធម្មជាតិប្រចាំតំបន់ផងដែរ និងកំពុងដល់រដូវឲ្យផលបណ្ដើៗហើយ ចាប់ខែឧសភានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវករលក់ផ្លែឈើមួយរូបឈ្មោះ ឡុង ស្រីម៉ៅ អាយុ៣៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះថា គាត់មានមុខរបរលក់ផ្លែឈើនេះចាប់តាំងពីឆ្នាំ២០១៨​មកម្លេះ ហើយសព្វថ្ងៃគាត់មានលក់ផ្លែឈើគ្រប់មុខដែលមានទីតាំងនៅក្បែរង្វង់គោព្រៃ។ អ្នកស្រីបន្តថា សម្រាប់ផ្លែប័រប្រចាំតំបន់ក្នុងខេត្តមណ្ឌលគិរី ចាប់ផ្ដើមសម្បូបណ្តើរៗហើយនៅដើមដៃ ចាប់តាំងពីចូលដើមខែឧសភានេះទៅ ប៉ុន្តែសម្រាប់ផ្លែប័រនេះមិនទាន់ឲ្យផលច្រើននៅឡើយទេ នៅតាមចម្ការលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។

អាជីវកររូបនេះបន្ថែមថា ផ្លែប័រមណ្ឌលគិរីចាប់ផ្តើមសម្បូខ្លាំងក្នុងខែមិថុនា ទៅដល់ខែកក្តដា ពេលចុងដៃ ទើបស្បើយខ្លះ។ លើសពីនេះ ស្របពេលដែលដល់រដូវផ្លែប័រធម្មជាតិនេះ ផ្លែឈើផ្សេងក៏ហាក់ដល់រដូវផងដែររួមមាន ផ្លែទាបបារាំង និងផ្លែក្រូចវល្លិ៍។ អាជីវកររូបនេះ បានបញ្ជាក់ថា គាត់ប្រមូលទិញប័រតាមចម្ការរបស់កសិករ ជាពិសេស ផ្លែប័រតាមមូលដ្ឋានរបស់បងប្អូនជនជាតិដើមភាគតិចព្នង ហើយក្នុងមួយថ្ងែគាត់ទទួលទិញបានចន្លោះពី៤០ទៅ៥០គីឡូក្រាម តាមថ្ងៃខ្លះលក់ដាច់តាមតិចតាមច្រើនប៉ុណ្ណោះ។ ហើយបើមានអតិថិជននៅខាងភ្នំពេញ ឬតាមបណ្តាខេត្តផ្សេងកម្មង់ច្រើន គាត់ក៏អាចទទួលទិញពីពលរដ្ឋច្រើនជាងនេះបន្ថែមទៀតផង។ លើសពីនេះ ផ្លែប័រខេត្តមណ្ឌលគិរី ចាប់សម្បូឲ្យផលខ្លាំងស្ទើរគ្រប់ចម្ការ ពេលខ្លះអាជីវករទទួលទិញហើយលក់មិនទាន់ អាចនឹងទុំជ្រុះតាមដើមចោលផងដែរ។

ក្នុងនាមអាជីវករមួយរូបដែលទទួលទិញផ្លែឈើផ្សេងៗលក់បន្តនៅក្រុងសែនមនោរម្យ អ្នកស្រី ឡុង ស្រីម៉ៅ ក៏សូមអំពាវនាវដល់អតិថិជនទាំងអស់សូមជួយគាំទ្រផ្លែឈើផ្សេៗដែលដាំដោយប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ជាពិសេសផ្លែប័រធម្មជាតិទើបតែដល់ដើមដៃដែលមានរសជាតិផ្អែមស្អិតរមួតឆ្ងាញ់ពិតៗ។ ជាមួយគ្នានេះ ស្របពេលដែលផ្លែប័របានផលបណ្តើរៗ លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រាប់«កម្ពុជាថ្មី»ឲ្យដឹងផងដែថា ផ្លែប័រទូទាំងខេត្តមណ្ឌលគិរី មានផ្ទៃដីសរុប ៣១២ ហិកតា បរិមាណផលសរុប ២.៨៧៧តោនក្នុងមួយឆ្នាំ៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១០ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម