ព័ត៌មានជាតិ
ផ្សារវើនសៃ គឺជាកន្លែងលក់បន្លែ ត្រី សាច់ បែបធម្មជាតិរបស់ជនជាតិដើមភាគតិចឡាវ ដោយមិនប្រើជាតិគីមី
នៅទីរួមស្រុកវើនសៃជាទីកន្លែង ដ៏ដាច់ស្រយាលមួយដែលមានផ្សារមួយ ភាគច្រើនអ្នកលក់ដូរបន្លែផ្លែឈើ គឺជាជនជាតិភាគតិចឡាវនិងចាម។ នៅរៀងរាល់ព្រឹក មានជនជាតិភាគតិចឡាវនិងជនជាតិដើមភាគតិចផ្សេងទៀត តែងតែនាំយកបន្លែដែលរកបានពីព្រៃភ្នំនិងត្រីនេសាទ យកមកលក់នៅម៉ោងប្រហែលម៉ោង៥ ព្រឹក ។ បន្លែត្រីសាច់ទាំងនេះ រកបានពីការប្រមូលពីតាមភូមិ ហើយក៏យកទៅលក់ នៅលើទីផ្សារ។

នៅក្នុងជីវភាពប្រចាំថ្ងៃ ប្រជាជននិយមដាំដំណាំ បន្លែផ្លែឈើដោយខ្លួនឯង ដោយមិនប្រើជាតិគីមី។ ផ្សារនេះស្ថិតនៅភូមិ បានប៉ុង ឃុំ ប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី នៅជាប់និងទន្លេសេសាន ដែលជាទីតាំងជាប់និងថ្នល់លំទីប្រជុំជន ស្រុកវើនសៃ។

លោកស្រី នួន សួត ជាជនជាតិខ្មែរ-ឡាវ បានមានប្រសាសន៍ថា ការលក់បន្លែនេះបានមកពីការទិញ ពីអ្នកស្គាល់គ្នា ដែលសុទ្ធសឹងតែដាំប្រើជីធម្មជាតិ ពិសេសជាងនេះទៅទៀត គឺគាត់ទៅបេះមកពីព្រៃដូចជា ស្លឹកសាត្រាវ ដើមចាហួយ ដៃដំរី ស្លឹកប៉ាស ផ្លែក្រូចឆ្មារ សណ្តែកគួរ ប្រគ្រីវ ត្រសក់ ទ្រព្យ ពពាយ ត្រកួនស្ពៃ និងបន្លែព្រៃជាច្រើនទៀត។
លោកស្រីប្រាប់ថា មុខរបរនេះ បានប្រាក់គ្រាន់ផ្គត់ផ្គង់គ្រួសារ តែមិនបានសល់ច្រើននោះទេ បានត្រឹមផ្គត់ផ្គង់គ្រួសារមិនខ្វះខាត។ លោកស្រីបន្ថែមទៀតថា បន្លែដែលចងជាដុំៗ ១ បាច់ និងដាក់ច្រកថង់ប្លាស្ទិច តម្លៃវិញចាប់ពី តម្លៃ ១០០០ រៀល ឡើងទៅ។

ផ្សារវើនសៃបានដើរតួនាទី យ៉ាងសំខាន់សម្រាប់ការដោះដូរ ទំនិញឧបភោគបរិភោគ មួយដែលមានជនជាតិដើមភាគតិចឡាវ លក់ដូរច្រើននិយាយភាសាឡាវនិងនិយាយខ្មែរ។ ផ្សារនេះក៏ជាទីកន្លែង ចម្រុះជនជាតិដើមភាគតិច យកបន្លែត្រីសាច់ ដែលដាំបាននិងរកបានពីធម្មជាតិ មកលក់ដូរយកប្រាក់ និងទិញយកទៅផ្ទះវិញ ដើម្បីបំពេញភាពខ្វះខាត ដូចជាបន្លែត្រីសាច់ផងដែរ។

នៅពេលព្រឹកតែងសម្បូរ ត្រីទន្លេ មានតូចធំ ប្រភេទខុសៗពីគ្នា និងបន្លែធម្មជាតិ តែដល់ពេលម៉ោង ០៩និង០០ព្រឹក រហូត ១០និង០០ព្រឹក បន្លែនិងត្រីសាច់ទាំងនោះ ត្រូវបានភ្ញៀវទិញអស់ បើសិនជាចង់ទិញ គឺត្រូវតែរូតរះទៅទិញឱ្យទាន់ព្រឹកព្រលឹម ព្រោះទំនិញដែលយកមកលក់ ភាគច្រើនជាទំនិញធម្មជាតិយកមកពីភូមិផ្សេងៗ គ្នា។ ហើយបើចង់ទិញត្រីបែបធម្មជាតិវិញ ភាគច្រើនសម្បូរបំផុតនៅរដូវទឹកឡើង និងទឹកស្រក។ ទីប្រជុំជននេះ គឺជាប្រភពចំណូលផង និង ប្រភពស្បៀងអាហារផង សម្រាប់ជីវភាពរស់នៅពឹងផ្អែកការរស់នៅប្រចាំថ្ងៃ ទោះមិនមានទំហំធំនិងទំនើបក្ដី តែមានតម្លៃសមរម្យ៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


