ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា ៖ ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនៅក្រសួងព័ត៌មាន គឺជាផ្នែកមួយនៃការពង្រឹងប្រសិទ្ធភាព និងគុណភាព
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនៅក្រសួងព័ត៌មាន គឺជាផ្នែកមួយនៃការពង្រឹងប្រសិទ្ធភាព និងគុណភាពរបស់ក្រសួង ស្ថាប័ន ស្របទៅតាមការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព នៅក្នុងនាមជាសេនាធិការគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។

គួរឱ្យដឹងថា នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅេ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។

ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ថាក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជាជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជនប្រកបដោយប្រសិទ្ធភាព នៅក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System)។

ការបញ្ជាក់បែបនេះរបស់ លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាពិនិត្យទ្បើងវិញនូវវឌ្ឍនភាពការងារកំណែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន រួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រងហិរញ្ញវត្ថុសាធារណៈ។

លោក នេត្រ ភក្ត្រា បានថ្លែងថា រដ្ឋាភិបាលបានធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយបានចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២៣ គឺការធ្វើកំណែទម្រង់ពិនិត្យទៅលើការវិភាគមុខងាររបស់ក្រសួង ស្ថាប័ន។ ត្រង់ចំណុចនេះក្រសួងព័ត៌មាន បានវិភាគមុខងារទៅលើតួនាទី ភារកិច្ច សមត្ថកិច្ចរបស់ក្រសួងខ្លួនឯងរួចរាល់ ដើម្បីបញ្ជាក់ឱ្យច្បាស់លាស់ពីដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការងារបំពេញតួនាទីឱ្យកាន់តែសកម្ម ក្នុងនាមជាសេសនាធិការរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។

លោក នេត្រ ភក្ត្រា បានបន្តថា ពាក់ព័ន្ធនឹងការធ្វើកំណែទ្រង់ ក្រសួងព័ត៌មាន បានរក្សាគោលការណ៍ គឺការពង្រឹងអគ្គនាយកដ្ឋានដែលមានស្រាប់ ដោយជៀសជាងពង្រីក។ ពោលគឺបានពង្រឹងតួនាទី ភារកិច្ចរបស់នាយកដ្ឋានដែលមានស្រាប់ កែសម្រួលនាយកដ្ឋានមួយចំនួនដែលជិតអស់តួនាទី ឱ្យចូលក្នុងនាយកដ្ឋានមួយទៀត ដើម្បីពង្រឹងនូវតួនាទី ភារកិច្ចនៅក្នុងនាយកដ្ឋានទាំងអស់នោះ។

លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា សម្រាប់ក្រសួងព័ត៌មាន បានផ្តោតទៅលើសូចនាករចំនួន៥ ដែលត្រូវធ្វើនៅពេលនេះរហូតទៅដល់កម្ពុជាប្រទេសកម្ពុជា សម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងខ្ពស់នៅឆ្នាំ២០៥០។ សូចនាករទី១៖ ពាក់ព័ន្ធការផ្លាស់ការផ្សាយទូរសទស្សន៍ពីប្រព័ន្ធអាណាឡូកទៅឌីជីថ, ទី២៖ ការអភិវឌ្ឍវិស័យព័ត៌មាន, ទី៣៖ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសារព័ត៌មាន ដែលសំដៅទៅលើការពង្រីក និងពង្រឹងមូលធនមនស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍, ទី៤៖ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងដំណាក់កាលរីកចម្រើនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលប្រឈមមុខខ្លាំងលើបញ្ហាសន្តិសុខព័ត៌មាន របស់ប្រជាពលរដ្ឋ និងទី៥៖ ការកសាងមូលដ្ឋានគតិយុត្ត និងការពង្រឹងការអនុវត្តច្បាប់។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការដាកចេញនូវសូកចនាករទាំង៥នេះ របស់ក្រសួងព័ត៌មាន ដែលស្របនឹងការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយបានទម្រង់ទិសការងាររបស់ខ្លួន លើការងារគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចការព័ត៌មាន និងសោតទស្សន៍ ការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ការងាររដ្ឋបាលទូទៅ ក៏ដូចជាការផ្តល់សេវាគាំទ្រលើកកម្ពស់វិស័យព័ត៌មាន នៅថ្នាក់ក្រោមជាតិផងដែរ។

ទន្ទឹមនឹងនេះដែរ លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានគូសបញ្ជាក់ថា សម្រាប់ការធ្វើកំណែទម្រង់របស់ក្រសួងព័ត៌មាន មិនមែនផ្តោតតទៅលើការដឹកនាំ ការគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នោះទេ ប៉ុន្តែ ក៏ត្រូវដើរតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ របស់ជាតិ។

លោក នេត្រ ភក្ត្រា បានលើកឡើងថា នៅពេលដែលថ្នាក់ដឹកនាំក្រសួង បានក្តាប់ជាប់នូវផែនការយុទ្ធសាស្ត្ររបស់ក្រសួងច្បាស់ណាស់នឹងធ្វើឱ្យដំណើរការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន ដំណើរការដោយរលូន ស័ក្តិសមជាក្រសួងដែលទទួលខុសត្រូវលើមុខងារគាំទ្រលើវិស័យព័ត៌មាន និងសោតទស្សន៍ ជាពិសេសនៅក្នុងដំណាក់កាលរីកម្រើនផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលត្រូវទាមទារឱ្យក្រសួងស្ថាប័នទាំងអស់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវធ្វើការកំណែទម្រង់ និងពង្រឹងសមត្ថភាពរបស់មន្ត្រី ជៀសជាងពង្រីកមុខងារជាដើម៕







-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៧ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍៧ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1