កីឡា
គ្រូ TIFFY ARMY៖ រដូវកាលនេះនឹងបង្កើត Playing Styles តាមបែបលោកពង្រឹងក្រុមឡើងវិញ
គ្រូបង្វឹកក្លឹបបាល់ទាត់កងយោធពលខេមរភូមិន្ទ (TIFFY ARMY) នៅរដូវកាលថ្មី ឆ្នាំ២០២៥-២០២៦ នេះលោកនឹងព្យាយាមបង្កើត Playing Styles តាមបែបផ្ទាល់ខ្លួនរបស់លោកដើម្បីពង្រឹងសមត្ថភាពក្រុមឲ្យប្រសើរឡើងក្នុងពានរង្វាន់លីគកំពូលកម្ពុជា។

លោក ភា សុភ័ត្រា
លោក ភា សុភ័ត្រា បានឲ្យដឹងថា នៅរដូវកាលចាស់នេះក្រុមមានផលលំបាកត្រដាបត្រដួសជាខ្លាំង ពោលចាប់ផ្ដើមមុនបើកលីគកន្លងទៅក្រុមមិនមានការប្រកួត Fress Season រយៈពេលយូរ និងច្បាស់លាស់នោះឡើយ។ មួយវិញទៀតលោកខ្លួនឯងជាប់ភារកិច្ចជាមួយជម្រើសជាតិ U-19 ផង ខណៈការប្រមូលកីឡាករបរទេសមានពេលវេលាយឺត ដូច្នេះការរៀបចំទម្រង់លេងបែបណាឲ្យសមស្រប ឬភាពយល់ចិត្តគ្នារបស់កីឡាករគឺមានតិចមែនទែននាំឲ្យក្រុមទទួលបានលទ្ធផលមិនប្រសើរឡើយក្នុងការប្រកួតលីគ។

ក្រុមបាល់ទាត់ TIFFY ARMY
យ៉ាងណានៅរដូវកាលថ្មីនេះលោកសង្ឃឹមថាក្រុមទាំងមូល ថ្នាក់ដឹកនាំក្លឹប ផ្ដោតកាត់តែខ្លាំងលើផែនការរៀបចំក្រុម និងតម្រូវការកីឡាករបរទេសច្បាស់លាស់តាម Playing Styles របស់លោកផ្ទាល់។ មានន័យថាប្រសិនបើលោកចង់បានកីឡាករបរទេសទម្រង់លេង (Styles) បែបនេះក្លឹប ថ្នាក់ដឹកនាំ ក្រុមប្រឹក្សា ត្រូវទាក់ទងទៅរកកីឡាករដែលលោកចង់បានមក។

លោក ភា សុភ័ត្រា និងក្រុម
គ្រូរបស់ TIFFY ARMY បញ្ជាក់ទៀតថា ជំហានបន្ទាប់មកមានកីឡាករគ្រប់គ្រាន់អស់ហើយទើបឈានទៅលេង Free Season រួមគ្នាដើម្បីអាចវាយតម្លៃថាក្រុមលេងឡើងដល់កម្រិតណាបានហើយ។ មួយវិញទៀតលោកនឹងរៀបចំកីឡាករខ្មែរឲ្យបានត្រឹមត្រូវ។ លោកសង្ឃឹមថារដូវកាលនេះក្រុមនឹងធ្វើបានល្អជាងឆ្នាំ ២០២៤-២០២៥ កន្លងទៅនេះ។

លោក ភា សុភ័ត្រា និងលោក Pep Munoz
បញ្ជាក់ដែរថា ពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាល ២០២៤-២០២៥ នេះបានបញ្ចប់ទៅហើយដោយក្រុមព្រះខ័នរាជស្វាយរៀង ជាអ្នកលើកពាន។ សម្រាប់ក្លឹបបាល់ទាត់កងយោធពលខេមរភូមិន្ទ (TIFFY ARMY) ជាប់ចំណាត់ថ្នាក់លេខ ៨៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


