ព័ត៌មានអន្ដរជាតិ
ចិន ក្តៅស្លឹកត្រចៀកចំពោះគម្រោង «Golden Dome» របស់ ត្រាំ
ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសពីគម្រោងផលិតខែលការពារមីស៊ីល «Golden Dome» តម្លៃ ១៧៥ពាន់លានដុល្លារ ដែលពោរពេញដោយសមត្ថភាពដ៏អស្ចារ្យ ស្រាប់តែប្រទេសចិនក្តៅស្លឹកត្រចៀក និងព្រមានឲ្យទីក្រុងវ៉ាស៊ីនតោន បោះបង់គម្រោងនេះចោលវិញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធទី២១ខែឧសភាឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning និយាយថា ប្រព័ន្ធការពារដែនអាកាសនេះ នឹងបង្កហានិភ័យនាំឲ្យលំហអាកាសប្រែក្លាយទៅជាសមរភូមិ រួចបង្កើតឲ្យមានការប្រកួតប្រជែងសព្វាវុធនិងធ្វើឲ្យរង្គោះរង្គើដល់ប្រព័ន្ធសន្តិសុខអន្តរជាតិនិងការគ្រប់គ្រងអាវុធកាន់តែខ្លាំងឡើង។ សហរដ្ឋអាមេរិក គិតតែពីខ្លួនឯង ដោយឈ្លក់វង្វេងនឹងការស្វែងរកសន្តិសុខផ្តាច់មុខ រំលោភលើគោលការណ៍សន្តិសុខសម្រាប់ទាំងអស់ ព្រមទាំងធ្វើឲ្យខូចដល់តុល្យភាពយុទ្ធសាស្រ្តនិងស្ថិរភាពពិភពលោក។
លោកស្រីបន្តថា៖ «ចិនពិតជាព្រួយបារម្ភខ្លាំងណាស់ចំពោះបញ្ហានេះ។ ដូច្នេះ យើងសូមជំរុញឲ្យសហរដ្ឋអាមេរិក បោះបង់ការអភិវឌ្ឍនិងការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលជាសកលនេះចោល ហើយងាកមកចាត់វិធានការជាក់ស្តែង ដើម្បីបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្ររវាងប្រទេសនានានិងការពារស្ថិរភាពជាយុទ្ធសាស្ត្រសកលវិញ»។

ពាក់ព័ន្ធ Golden Dome, លោកត្រាំ បានប្រកាសពីគម្រោងផលិត ខែលការពារមីស៊ីលនេះ កាលពីថ្ងៃអង្គារ ខណៈហេតុផលនៃពីក្រោយការផលិត ត្រូវគេដឹងថា គឺដោយសារតែប្រព័ន្ធដែលមានស្រាប់នាពេលបច្ចុប្បន្ន មិនអាចទប់ទល់នឹងសព្វាវុធរបស់សត្រូវដែលអភិវឌ្ឍន៍កាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃបាននោះទេ។
ប្រព័ន្ធនេះនឹងបំពាក់ជាមួយបច្ចេកវិទ្យាជំនាន់ថ្មីនៅទូទាំងដីគោក សមុទ្រនិងលំហអាកាស រួមទាំងឧបករណ៍ចាប់សញ្ញា និងប្រព័ន្ធស្ទាក់ចាប់តាមលំហផងដែរ។ មិនត្រឹមប៉ុណ្ណឹង Golden Dome មានសមត្ថភាព ស្ទាក់ចាប់មីស៊ីលដែលបាញ់ចេញពីគ្រប់កន្លែងនៅលើពិភពលោក ឬសូម្បីតែបាញ់ចេញពីលំហអាកាសក៏ដោយ។ ប្រព័ន្ធនេះ មានទំហំធំជាង Iron Dome របស់អ៊ីស្រាអែល ប៉ុន្តែអាចបម្លាស់ទីបានលឿនជាង ហើយអាចបាញ់ទម្លាក់សូម្បីមីស៊ីលល្បឿនលឿនជាងសំឡេងក្នុងអត្រាសឹងតែ១០០%។
ចំពោះគម្រោងនេះ នាយឧត្តមសេនីយ៍កងកម្លាំងអវកាសអាមេរិក Michael Guetlein គឺជាអ្នកមើលការខុសត្រូវ ហើយវាប្រហែលជាដាក់ឲ្យដំណើរការនៅចុងអាណត្តិរបស់លោក ត្រាំ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ប្រកាសគម្រោងផលិត ខែលការពារមីស៊ីល «Golden Dome» អស្ចារ្យបំផុតលើលោក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


