សន្តិសុខសង្គម
ប្រព័ន្ធ hotline ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ទទួលបានការគាំទ្រច្រើនពីពលរដ្ឋក្នុងកិច្ចសុំអន្តរាគមន៍
ស្របពេលដែលយុគសម័យបច្ចុប្បន្ន ជាសម័យឌីជីថលផងនោះ ការធ្វើទំនើបកម្មផ្សេងៗតាមបណ្តាស្ថាប័ន្ថរដ្ឋនានា ក៏កាន់តែបង្កើនសមត្ថភាពរបស់ខ្លួន សំដៅដល់ការផ្តល់ជូន បម្រើ និងការចុះអន្តរាគមន៍ជាដើម។ ដូច្នេះការសុំកិច្ចអន្តរាគមន៍ តាមរយៈលេខ១២៩១ របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលការគាំទ្រច្រើនពីមជ្ឈដ្ឋានទូទៅ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការលេខ Hotline 1291 អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលវាជាប្រព័ន្ធទំនាក់ទំនងសុំកិច្ចអន្តរាគមន៍ទៅកាន់សមត្ថកិច្ចអាវុធហត្ថ ពេលពលរដ្ឋជួបប្រទះបញ្ហាត្រូវការជំនួយលើបញ្ហាសន្តិសុខ។
លោក យាន ចំរើន ប្រជាពលរដ្ឋនៅមូលដ្ឋានខណ្ឌ៧មករា បានសម្តែងការពេញចិត្ត និងគាំទ្របំផុតចំពោះប្រព័ន្ធ Hotline ដ៏សំខាន់មួយនេះ ហើយកន្លងទៅ ពួកគាត់ក៏ធ្លាប់ទទួលបានការជួយអន្តរាគមន៍បានទាន់ពេលវេលាល្អ ពីប្រព័ន្ធមួយនេះដែរ។

កញ្ញា ស៊ូស៊ូ ក៏បានលើកឡើងផងដែរ ពេលមានប្រព័ន្ធ Hotline ការជួយអន្តរាគមន៍បានលឿនរហ័ស ពីបទល្មើសអសន្តិសុខ ដូច្នេះ គឺប្រជាពលរដ្ឋ មានសុខសន្តិភាព ក្នុងការរស់នៅក្រោមម្លប់សន្តិភាព មិនមានភាពភ័យខ្លាច ជាពិសេសជួយឲ្យមូលដ្ឋានមានសន្តិសុខ សុវត្ថិភាព ល្អប្រសើរ។

គួរបញ្ជាក់ថា ក្នុងរយៈពេល០៤ខែ នៃដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្របសម្រួល និងដោះស្រាយជូនប្រជាពលរដ្ឋ សរុប ៦៣០ករណី ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ តាមរយៈលេខ១២៩១ ។

ករណីទាំង៦៣០នេះ សមត្ថកិច្ចអាវុធហត្ថទទួលបានពីពលរដ្ឋ ប្តឹងសុំអន្តរាគមន៍មានដូចជា ករណីហិង្សា, ករណីបែកថ្នាំអុកឡុកគ្រួសារ, ករណីដេញកាប់ប្លន់យកម៉ូតូ, ករណីក្មេងទំនើង, ករណីគ្រោះថ្នាក់ចរាចរណ៍, ករណីអគ្គិភ័យ, ករណីចាក់ធុងបាសរំខានអ្នកជិតខាងនាពេលអាធ្រាត, ករណីលួច, ករណីទំនាស់អ្នកជិតខាង, ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងមានករណីផ្សេងៗទៀតជាច្រើន ដែលជាកង្វល់របស់ប្រជាពលរដ្ឋ ត្រូវការជំនួយជាចាំបាច់៕
អត្ថបទ៖ សុភា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


