ព័ត៌មានអន្ដរជាតិ
Macron នឹងបំពេញទស្សនកិច្ចប្រទេសវៀតណាម ជាលើកដំបូង នៅចុងសប្តាហ៍នេះ
តាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre នៅថ្ងៃពុធទី២១ខែឧសភាឆ្នាំ២០២៥ ប្រធានាធិបតីបារាំង Emmanuel Macron នឹងមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៥ដល់២៧ខែឧសភាខាងមុខនេះ ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ។
លោក Macron នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាមួយភរិយា តបតាមការអញ្ជើញរបស់ប្រធានាធិបតីវៀតណាម Luong Cuong ហើយនេះគឺជាដំណើរផ្លូវការលើកដំបូងរបស់ប្រធានាធិបតីបារាំងវ័យ៤១ឆ្នាំ មកកាន់ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។
បារាំងត្រូវបានគេដឹងថា គឺជាដៃគូធំបំផុតមួយរបស់ទីក្រុងហាណូយ ប្រចាំនៅទ្វីបអឺរ៉ុប។ ជាក់ស្តែងបារាំងតែងគាំទ្រជំហរយុទ្ធសាស្ត្ររបស់វៀតណាមនៅក្នុងតំបន់ ហើយទីក្រុងប៉ារីស ក៏មានគោលនយោបាយនិងយុទ្ធសាស្ត្រគាំទ្រតំបន់អាស៊ីអាគ្នេយ៍និងឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។
មិនត្រឹមប៉ុណ្ណឹង បារាំងគឺជាដៃគូពាណិជ្ជកម្មអឺរ៉ុបធំជាងគេទីប្រាំរបស់វៀតណាម។ នៅឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគី បានឈានដល់ ៥.៤២ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង១២,៩% ពី ៤.៨១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣។
លើសពីនេះ បារាំងស្ថិតនៅចំណាត់ថ្នាក់លេខ១៦ក្នុងចំណោមប្រទេសនិងដែនដីទាំង១៤៧ ដែលវិនិយោគក្នុងប្រទេសវៀតណាម ដោយមានគម្រោងវិនិយោគចំនួន៧០០ ដែលមានទុនចុះបញ្ជីសរុប ៣.៩៥ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា២០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


