ព័ត៌មានអន្ដរជាតិ
ប៉ូលិសក្របួចថ្នាំញៀន១០០គីឡូក្រាមលាក់ទុកក្នុងដំបូលរថយន្ត រត់ពន្ធពីមីយ៉ាន់ម៉ាចូលដីថៃ
យោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី២១ខែឧសភានេះ ប៉ូលិសល្បាតព្រំដែនថៃបានចាប់ខ្លួនបុរសម្នាក់ដែលរត់ពន្ធថ្នាំញៀនមេតំហ្វេតាមីន ( ប្រភេទម៉ាទឹកកក ) និងកេតាមីនទម្ងន់១០០គីឡូក្រាមពីប្រទេសមីយ៉ាន់ម៉ាចូលទៅប្រទេសថៃ ដោយការលាក់ទុកក្នុងដំបូលរថយន្ត។

សេចក្តីរាយការណ៍នោះ បានបន្តថា ដោយមានការផ្ដល់ព័ត៌មានពីការរត់ពន្ធនេះ ប៉ូលិសថៃបានរង់ចាំរថយន្តជនសង្ស័យនៅស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ា ទី១ ដែលតភ្ជាប់ស្រុក Mae Sai ខេត្ត ឈៀងរ៉ៃ (Chiang Rai) និង ទីក្រុង Tachilek ក្នុងប្រទេសមីយ៉ាន់ម៉ា។ នៅពេលរសៀលថ្ងៃអង្គារគេឃើញរថយន្តម៉ាក Chevrolet ពណ៌ខ្មៅ ពាក់ស្លាកលេខ ឈៀងរ៉ៃ ឆ្លងដែនចូលប្រទេសថៃវិញ និងត្រូវបានប៉ូលិសស្ទាក់ចាប់ ឆែកឆេររកឃើញមានកញ្ចប់ថ្នាំញៀន ១០០ កញ្ចប់នៅលើដំបូលរថយន្ត។
ប៉ូលិសបានដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន៦០កញ្ចប់ និងប្រភេទកេតាមីនចំនួន៤០កញ្ចប់ ដែលក្នុងមួយកញ្ចប់មានទម្ងន់មួយគីឡូក្រាម។
អ្នកបើកបររថយន្តគឺជាបុរសអាយុ៤៩ឆ្នាំ មានទីលំនៅ ស្រុក Mae Sai ខេត្តឈៀងរ៉ៃ ត្រូវបានចាប់ខ្លួន ខណៈករណីនេះនឹងបន្តទៅតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


