Connect with us

ព័ត៌មានអន្ដរជាតិ

PTT គ្រោងកាត់បន្ថយការចំណាយ ដោយសារបន្ទុកពន្ធរបស់ ត្រាំ

បានផុស

នៅ

កាសែតបាងកកប៉ុស្តិ៍ បាន​រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុន​ប្រេង និងឧស្ម័នជាតិថៃ PTT Plc ​គ្រោងទប់ទល់នឹង​ផលប៉ះពាល់នៃពន្ធរបស់សហរដ្ឋអាមេរិក និងការធ្លាក់ចុះនៃតម្លៃប្រេងពិភពលោក ដោយការ​កាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ដើម្បីបង្កើនប្រាក់ចំណេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុននឹងចេញ​វិធានការថ្មី ដែលរួមមានផែនការចំនួន ៣ ៖ «Axis» ​គឺការកាត់បន្ថយការចំណាយ, «D1» ​គឺការចែករំលែកធនធាននៅក្នុងក្រុមហ៊ុន PTT Group និងកាត់បន្ថយកាកសំណល់, និង ​«Mission X» ការជំរុញប្រាក់ចំណេញ។

ក្រោមផែនការ Axis ក្រុមហ៊ុន PTT នឹងរក្សាសាច់ប្រាក់ឱ្យបានគ្រប់គ្រាន់នៅក្នុងដៃ ដោយកាត់បន្ថយការចំណាយចំនួន ១១ ​ប៊ីលានបាត/ឆ្នាំ ទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធ​នៅចន្លោះឆ្នាំ ២០២៥-២០២៩។ នេះបើតាមប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន PTT លោក Kongkrapan Intarajang ។

ក្រោមផែនការ D1 ក្រុមហ៊ុនគ្រោងនឹងធ្វើសមាហរណកម្មទ្រព្យសម្បត្តិរូបវន្ត ក៏ដូចជាធនធានមនុស្ស ដើម្បីកាត់បន្ថយការចំណាយចំនួន ៣ ប៊ីលានបាត/ឆ្នាំ។ ចំណែកឯក្រុមហ៊ុន

លោក Kongkrapan បាននិយាយថា ចំពោះផែការ Mission X ក្រុមហ៊ុន PTT នឹងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងបង្កើនប្រាក់ចំណូល​ប្រចាំឆ្នាំពីក្រុមហ៊ុនរបស់ខ្លួនទាំងអស់ដល់ ៣០ ប៊ីលាន​ដុល្លារ ចន្លោះឆ្នាំ ២០២៥-២០២៧។​

បើតាមអ្នកជំនាញ គោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ ធ្វើឱ្យតម្រូវការប្រេងចុះខ្សោយដោយសារតែភាពមិនអំណោយផលផ្នែកសេដ្ឋកិច្ច។ នេះអាចនឹងប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនប្រេង និងចម្រាញ់ប្រេង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមប្រគេនទៀនព្រះវស្សា និងទេយ្យទាន ព្រះសង្ឃគង់នៅវត្តហាន់ជ័យ

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ មិនទាន់បង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូក្នុងភូមិទួលពង្រ ខណៈកំពុងអុកឡុកស្ទើររាល់យប់

Sokha Hotels

ព័ត៌មានពេញនិយម