Connect with us

សុខភាព

តើការពិនិត្យអេកូសាស្ត្រច្រើនដង ប៉ះពាល់ដល់ទារកក្នុងផ្ទៃ និងអ្នកម្តាយដែរ ឬទេ?

បានផុស

នៅ

ការពិនិត្យអេកូផ្ទៃពោះចំពោះស្ត្រីមានផ្ទៃពោះមានសារៈសំខាន់ណាស់ក្នុងការតាមដានការវិវត្តន៍សរីរាង្គ និងដឹងពីបញ្ហាផ្សេងៗរបស់ទារកដែលនៅក្នុងផ្ទៃ។ តើការពិនិត្យអេកូសាស្ត្រច្រើនដង ប៉ះពាល់ដល់ទារកក្នុងផ្ទៃ និងអ្នកម្តាយដែរ ឬទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមទំព័រហ្វេសប៊ុកផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យព្រះអង្គឌួង បានឱ្យដឹងថា ការពិនិត្យអេកូសាស្ត្រ គឺជាវិធីសាស្ត្រមួយពុំមានផលប៉ះពាល់អ្វីឡើយដល់ទារកក្នុងផ្ទៃ និងអ្នកម្តាយ ទោះបីមានការពិនិត្យច្រើនដងក៏ដោយ។ លើសពីនេះការពិនិត្យអេកូសាស្ត្រ ត្រូវធ្វើយ៉ាងតិចណាស់ឱ្យបាន ៥ដង ទៅតាមអាយុគភ៌ ព្រោះវាមានសារៈសំខាន់ក្នុងតាមដានការវិវត្តន៍របស់ទារកក្នុងផ្ទៃ។ ខាងក្រោមនេះ ជាពេលវេលានៃការពិនិត្យអេកូសាស្ត្រយ៉ាងតិច ៥ដង ដែលអ្នកម្តាយគួរដឹង

ការពិនិត្យលើកទី១៖ ធ្វើឡើងនៅពេលបាត់រដូវ ដើម្បីដឹងថា តើកូនស្ថិតនៅក្នុង ឬនៅក្រៅស្បូន? ហើយទារកកំពុងវិវត្តន៍ ឬឈប់វិវត្តន៍?

លើកទី២ គឺចន្លោះពី (១២សប្តាហ៍ – ១៦សប្តាហ៍)៖ ដើម្បីកំណត់ថ្ងៃបង្កកំណើត និងថ្ងៃគ្រប់ខែ។ វាស់កម្រាស់កញ្ចឹងកកូន (nuchal translucency) និងពិនិត្យរក trisomy 21។ ភាពមិនប្រក្រតីរបស់ទារក (malformation) និងកំណត់ភេទកូន ស្រី ឬ ប្រុស។

លើកទី៣ នៅចន្លោះ (២២សប្តាហ៍ – ២៥សប្តាហ៍)៖​ ជាអំឡុងពេលដែលអេកូសាស្ត្រមើលលម្អិត នូវគ្រប់សរីរាង្គរបស់ទារក ដូចជា ខួរក្បាល (មានទឹកក្នុងខួរក្បាលជាដើម) មុខ មាត់ ភ្នែក ច្រមុះ ត្រចៀក កន្លើត (មាត់ឆែប….) បេះដូង (បេះដូងប្រហោង…) សួត ថ្លើម ក្រលៀន ក្រពះ ពោះវៀន ផ្លោកនោម ឆ្អឹងខ្នង សន្ទះទ្រូង អវយវៈ (លើស ឬខ្វះ)។

លើកទី៤ (៣៣សប្តាហ៍ – ៣៥សប្តាហ៍)៖ ដើម្បីដឹងពី ទម្រង់ និងទម្ងន់កូន ការលូតលាស់ និងសុខភាពទារក ទីតាំងរបស់សុក បរិមាណទឹកភ្លោះ និងបញ្ហាផ្សេងៗទៀតដែលអាចកើតមានចំពោះទារក។

លើកទី៥ (ដល់ថ្ងៃកំណត់សម្រាលហើយ មិនឈឺពោះសម្រាល)៖ គឺដើម្បីតាមដានសុខភាពកូន (ចង្វាក់បេះដូងកូន, ចលនារបស់ទារកជាដើម) និងតាមដានទឹកភ្លោះ (អស់ទឹកភ្លោះ ទឹកភ្លោះតិចពេក រឺច្រើនពេក)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សុខភាព២៧ វិនាទី មុន

តើការពិនិត្យអេកូសាស្ត្រច្រើនដង ប៉ះពាល់ដល់ទារកក្នុងផ្ទៃ និងអ្នកម្តាយដែរ ឬទេ?

ព័ត៌មានជាតិ៤ នាទីutes មុន

លោក ហេង សួរ ៖ TVET ជាមធ្យោបាយចូលរួមដ៏សំខាន់ក្នុងការផ្លាស់ប្ដូរវប្បធម៌ បង្កើតរបកគំហើញថ្មីៗ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋមន្រ្តីអប់រំ៖ វិទ្យាស្ថានជាតិអប់រំ ត្រូវបានកែសម្រួលឡើងវិញជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ

ព័ត៌មានជាតិ៥ នាទីutes មុន

ព្រះមហាក្សត្រកោតសរសើររដ្ឋសភាលើការ​បំពេញនយោបាយ«ការទូតសភា»

ព័ត៌មានជាតិ៩ នាទីutes មុន

ទំនាក់ទំនងល្អកម្ពុជា-វៀតណាម៖ ពលរដ្ឋខ្មែររស់នៅភាគខាងត្បូងវៀតណាម បានរក្សា និងប្រកាន់ខ្ជាប់នូវវប្បធម៌ប្រពៃណីរបស់ខ្លួន

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ

សន្តិសុខសង្គម២២ ម៉ោង មុន

Update៖ ក្មេងស្រីដែលប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកសាលារៀន មានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ នៅ​ប៉ាពូអាស៊ីនូវែល​ហ្គីណេ​ បង្ក​រំញ័រដល់ថៃនិងមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ឆ្លើយតបទៅ ហ្សេលេនស្គី៖ «រឿងដាក់ទណ្ឌកម្មរុស្ស៊ីឬមិនដាក់ ខ្ញុំជាអ្នកសម្រេច មិនមែនអ្នកផ្សេងទេ»

សន្តិសុខសង្គម២៤ ម៉ោង មុន

បឋម៖ សង្ស័យករណីរំលោភសម្លាប់ ក្មេងស្រីវ័យ​១៥​ម្នាក់ត្រូវគេប្រទះឃើញស្លាប់ទាំងអាក្រាតកាយក្នុងបន្ទប់ទឹកសាលារៀន

Sokha Hotels

ព័ត៌មានពេញនិយម