Connect with us

សុខភាព

សូមកុំត្រេកត្រអាល​នឹង​ការ​បរិភោគទុរេន​ច្រើន​ពេក ព្រោះវាអាចបង្កហានិភ័យដល់សុខភាព​​

បានផុស

នៅ

ការបរិភោគទុរេនច្រើនលើសកម្រិត ពិតជាអាចបង្កហានិភ័យដល់សុខភាពពិតមែន។ ទោះបីវាមានអត្ថប្រយោជន៍ផ្នែកអាហារូបត្ថម្ភដូចជា វិតាមីន C, ប៉ូតាស្យូម, សារជាតិចិញ្ចឹម សារធាតុរ៉ែ និងជាតិស្ករពីធម្មជាតិក៏ដោយ តែវាមានផលប៉ះពាល់ប្រសិនបើបរិភោគមិនត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទុរេនមានជាតិស្ករខ្ពស់ ដូចជា ស្ករធម្មជាតិ ហ្វ្រ៊ុ​ក​តូ​ស​ និងគ្លុយកូស ជាពិសេស ទុរេន១០០ក្រាមផ្ទុកនូវកាឡូរី ១៤០ ទៅ ១៦០ និងជាតិស្ករសំខាន់ៗផ្សេងទៀត។ ការ​ទទួលទាន​ទុរេន​ច្រើន​អាច​នាំ​ឲ្យឡើង​ទម្ងន់ និង​អាច​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និងគ្រោះថ្នាក់ដល់សុខភាពបេះដូងដែល​ជា​ហានិភ័យ​សម្រាប់​អ្នកដែលមានជំងឺទឹកនោមផ្អែម, អ្នកដែលព្យាយាមគ្រប់គ្រងទម្ងន់ ឬជាតិស្ករក្នុងឈាម។

មិនតែប៉៉ុណ្ណោះ ទុរេនត្រូវបានគេចាត់ទុកថាមានកំដៅខ្លួនខ្ពស់ បង្កជាតិក្តៅក្នុងរាងកាយនាំឲ្យអ្នកហូបមានបញ្ហា រោគ​រូស,ដំបៅមាត់, ក្អក, ឈឺក, ការទល់លាមក, និងខ្សោយ។ ជាពិសេស មានអារម្មណ៍ធ្ងន់ខ្លួន ពិបាកដាច់ដង្ហើមនិងរំលាយអាហារជាដើម។

លើសពីនេះទៀត សម្រាប់អ្នកដែលនិយមទទួលទានទុរេនលាយ​ឡំជាមួយស្រា ក៏អាចបង្កការប៉ះទង្គិចក្នុងកោសិកាពោះវៀននិងថ្លើម ដោយសារតែសារធាតុស្ពាន់ធ័រក្នុងទុរេន ធ្វើឲ្យរាងកាយពិបាកបំបែកអាល់កុល។ ជាពិសេស វាក៏នាំឲ្យហើមពោះ ចង្អោរ ឬសូម្បីតែជំងឺបេះដូង។

ទោះជាយ៉ាងណាក៏ដោយ សម្រាប់មនុស្សដែលចូលចិត្តទុរេនជាប្រចាំ អ្នកក៏អាចហូបបានដោយមិនបាច់ភ័យខ្លាចថាវានឹងបង្កហានិភ័យដល់សុខភាពនោះទេ បើសិនអ្នកទទួលទានក្នុងបរិមាណសមរម្យ។ មនុស្សពេញវ័យដែលមានសុខភាពល្អ អាចកំណត់ត្រឹមប្រហែល ១០០ទៅ១៥០ក្រាម ឬ ២ទៅ ៣ផ្នែកនៃទុរេនមួយផ្លែ។ ជាពិសេស ក៏មិនគួរញ៉ាំច្រើនថ្ងៃជាប់ៗ​គ្នាពេកដែរ។

ចំពោះអ្នកមានអ្នកជំងឺទឹកនោមផ្អែម, ជំងឺបេះដូង, ឬសម្ពាធឈាមខ្ពស់ គួរពិគ្រោះជាមួយវេជ្ជបណ្ឌិតមុនពេលទទួលទាន។ បើទទួលទានលើសកម្រិត គួរផឹកទឹកឲ្យបានច្រើន និងចៀសវាងអាហារដែលមានជាតិខ្លាញ់ ឬជាតិស្ករខ្ពស់ផ្សេងទៀតក្នុងពេលតែមួយ៕

រូបតំណាង

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សូម​ប្រុងប្រយ័ត្នខ្ពស់​!​​ ​​លោក​អ្នក​មិន​ត្រូវ​​​ទទួល​ទាន​​​ទុរេន​ជាមួយ​អាហារ​៤​ប្រភេទ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម