សេដ្ឋកិច្ច
កសិករដាំទុរេន គាំទ្រចំណាត់ការហាមឃាត់នាំចូលទុរេនស្រស់ពីបរទេស
កសិករដាំទុរេនក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានបង្ហាញការគាំទ្រ និងពេញចិត្តចំពោះការហាមឃាត់ការនាំចូលទុរេនស្រស់ពីប្រទេសជិតខាង ព្រោះពួកគាត់យល់ថា ទុរេនបែកអន្លូងដាំតាមធម្មជាតិ មានរសជាតិឈ្ងុយឆ្ងាញ់ មិនប៉ះពាល់ដល់សុខភាព ម្យ៉ាងបើគ្មានការនាំចូលទុរេនបែកអន្លូងនឹងកាន់តែល្បីសុសសាយ ហើយមានទីផ្សារល្អ។

កន្លងទៅថ្មីៗនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីណែនាំស្តីពីការហាមឃាត់ការនាំចូលផ្លែទុរេនស្រស់ពីប្រទេសជិតខាងមាន វៀតណាម និងថៃ ក្រោយពេលពិនិត្យឃើញមានផ្ទុកសារធាតុគីមីប៉ះពាល់ដល់សុខភាព (Bacsic Yallow2 )។
ជុំវិញវិធានការនេះ អ្នកដាំទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង។ ក្នុងនោះដែរ ម្ចាស់ចំការទុរេនក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ បានលើកឡើងថា ការដាំទុរេននេះគឺរាប់សិបឆ្នាំមកហើយ ពេញចិត្តណាស់ បើរាជរដ្ឋាភិបាលហាមឃាត់ ឬធ្វើការរិតបន្តឹងការនាំចូលទុរេនពីប្រទេសជិតខាង ព្រោះទី១ ពួកគាត់ចង់ឲ្យទេសចរមកពីតាមបណ្តាខេត្ត និងភ្ញៀវអន្តរជាតិ មកលេងខេត្តកំពង់ចាម បានទទួលទានទុរេនធម្មជាតិរបស់ស្រុកយេីងពិតៗ ដែលមានឱជារសឈ្ងុយឆ្ងាញ់ មិនប៉ះពាល់ដល់សុខភាព។ ទី២. កេរ្តិ៍ឈ្មោះទុរេនបែកអន្លូង ខេត្តកំពង់ចាម នឹងកាន់តែផ្សព្វផ្សាយឲ្យបានល្បីរន្ទឺកាន់តែខ្លាំង ហើយតម្លៃទីផ្សារក៏បានខ្ពស់សមរម្យផងដែរ។

កាលពីថ្មីៗនេះ លោក ឃីម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក៏បានចុះមកពន្យល់ណែនាំដល់ប្រជាកសិករដាំទុរេននៅស្រុកស្ទឹងត្រង់នេះពីផលប្រយោជន៍ពេលចូលរួមជាមួយសហគមន៍កសិកម្មទំនើប ខណៈសហគមន៍កសិកម្មទំនើប មានទីផ្សារដើមទុន និងបច្ចេកទេសច្បាស់លាស់ ដូច្នោះទាមទារឲ្យម្ចាស់ចំការទុរេនធានាឲ្យបាននូវគុណភាពស្តង់ដា សុវត្ថិភាព និងអាចបំពេញតម្រូវការទីផ្សារបាន៕

អត្ថបទ៖ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២១ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


