សេដ្ឋកិច្ច
តម្លៃមាសបានហក់ឡើងវិញមួយតម្លឹងជាង ៤ ពាន់ដុល្លារ
តម្លៃហាងឆេងមាសបានស្ទុះឡើងវិញបន្តិចម្ដងៗ ដល់ជាង ៤ ពាន់ដុល្លារក្នុងមួយតម្លឹង បន្ទាប់ពីធ្លាក់ចុះដល់ជាង ៣៨០០ ក្នុងមួយតម្លឹង កាលពីដើមខែឧសភានេះ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានឱ្យដឹងថា មានកត្តាមួយចំនួនបានធ្វើឱ្យហាងឆេងមាសស្ទុះឡើងវិញ គឺពាក់ព័ន្ធនឹងវិនិយោគិនធំៗ ព្រមទាំងធនាគារឯកជនមួយចំនួន ខណៈសន្ទុះនៃការបញ្ជាទិញបានកើនឡើងទ្វេដង ដូច្នេះតម្លៃមាសនឹងកើនឡើងបន្ថែមទៀត។
លោក ឡុង សំណាង យល់ថា៖ «បន្ទាប់ពីគេមើលឃើញព័ត៌មានមួយដែលសហរដ្ឋអាមេរិក និងប្រទេសចិនបានចរចាគ្នាក្នុងការទម្លាក់ពន្ធបានយ៉ាងល្អប្រសើរ អញ្ចឹងគេមើលឃើញថា សហរដ្ឋអាមេរិកនឹងទម្លាក់ពន្ធដើម្បីបន្ធូរបន្ថយអត្រាអតិផរណារបស់ខ្លួនឯកដែលកើតនៅអាមេរិក ដែលថ្លៃទំនិញកើនឡើងទ្វេដង ដែលជាកត្តាមួយធ្វើឱ្យធនាគារកណ្ដាលមិនអាចដំឡើងអត្រាការប្រាក់បានទេ ខណៈគោលដៅរបស់លោក ត្រាំ គាត់ចង់ទម្លាក់អត្រាការប្រាក់ បើចង់ទម្លាក់អត្រាការប្រាក់លុះត្រាតែអតិផរណាហ្នឹងថមថយ ឬនៅក្នុងកម្រិត ២% តាមផែនការធនាគារកណ្ដាល ដូច្នេះ មានតែបន្ធូរបន្ថយពន្ធសិន ដើម្បីឱ្យថ្លៃទំនិញនៅអាមេរិកស្ថិតក្នុងគោលដៅរបស់ធនាគារកណ្ដាលទើបទម្លាក់អត្រាការប្រាក់បាន»។

បើតាមលោក ឡុង សំណាង ត្រង់ចំណុចនេះ វិនិយោគិនជាច្រើន គេមើលឃើញថា ធនាគារអាមេរិកនឹងកាត់អត្រាការប្រាក់ពី ៤.៥០ មក ៤.២៥ ហើយរុញច្រានឱ្យមាសកើនឡើង ដោយសារប្រាក់ដុល្លារធ្លាក់ចុះ។
គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី ២២ ខែឧសភា មាសជួញដូរក្នុងតម្លៃ ៤០២០ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់ហាងលក់មាសនៅក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤០៤ ដុល្លារ ក្នុងមួយជី៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ