ព័ត៌មានជាតិ
និយ័តករធានារ៉ាប់រងកម្ពុជា ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ស្ដីពីការធានារ៉ាប់រង ដល់អ្នកពាក់ព័ន្ធនៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ .៖ និយ័តករធានារ៉ាប់រងកម្ពុជា កាលពី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ស្ដីពីការធានារ៉ាប់រង ដល់អ្នកពាក់ព័ន្ធនៅខេត្តបន្ទាយមានជ័យ។ ក្រោមការអញ្ជើញចូលរួមពីលោក ប៊ូ ចន្ទគីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា និងមានការចូលរួមពី លោក វ៉ា វិជ្ជា ប្រធាននាយកដ្ឋានគ្រប់គ្រអាជ្ញាបណ្ណ និងកិច្ចការគតិយុត្ត នៃនិយ័តករធានារ៉ាប់រងកម្ពុជា, លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត, លោក បឹង គីមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, សិស្សានុសិស្ស និស្សិត សមាជិក សមាជិកា នៃអង្គសិក្ខាសាលា២០០នាក់។

លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យបានលើកឡើងថា វិស័យធានារ៉ាប់រង ត្រូវបានចាប់កំណើតតាំងពីឆ្នាំ១៩៥៦ តែត្រូវបិទទ្វារក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅឆ្នាំ១៩៨០ វិស័យធានារ៉ាប់រងបានចាប់កំណើតសាជាថ្មី ដើម្បីបំពេញតម្រូវការជាអាទិភាពនៃកិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ ជាមួយបណ្តាប្រទេសក្នុងតំបន់ និងចាប់ផ្ដើមបញ្ជ្រាបចូលក្នុងសង្គមកម្ពុជាបន្តិចម្ដងៗ រហូតមកដល់សព្វថ្ងៃ។

លោកបន្ដទៀតថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងធំៗ ចំនួន២ រួមមាន ទី១៖ បញ្ជ្រាបការយល់ដឹងអំពីការធានារ៉ាប់រងជូនដល់សាធារណជន និងទី២៖ ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដែលទើបទទួលបានការអនុម័តក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ជូនដល់ប្រតិបត្តិករធានារ៉ាប់រង ដូចជា ប្រកាសស្តីពីកិច្ចការពារអ្នកប្រើប្រាស់សេវាធានា រ៉ាប់រង និងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការធ្វើអធិការកិច្ចធានារ៉ាប់រង។

ក្រុមហ៊ុនធានារ៉ាប់រងរបស់រដ្ឋតែមួយគត់ ក្នុងទីផ្សារធានារ៉ាប់រងកម្ពុជា ចាប់ដំណើរការឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រងមាន ចំនួន៣៦ កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ ផលិតផលធានារ៉ាប់រងមានដូចជា អាយុជីវិត, ធានារ៉ាប់រងសុខភាព, ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល, ធានារ៉ាប់រងទ្រព្យសម្បត្តិ, ធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត, ធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន រហូតដល់ធានារ៉ាប់រងខ្នាតតូចសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាបផងដែរ។

លោក ប៊ូ ចន្ទគីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជាបានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជាឆ្នាំ២០២១ ឆ្នាំ២០៣០ ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងជំរុញការ អនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដែលទើបទទួលបានការអនុម័តក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ជូនដល់ប្រតិបត្តិករធានារ៉ាប់រង រួមមាន ប្រកាសស្តីពីកិច្ចការពារអ្នកប្រើប្រាស់សេវាធានា រ៉ាប់រង និងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការធ្វើប្រកាស ស្តីពីកិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៥ និងដាក់ឲ្យអនុវត្តចាប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥តទៅ។

ប្រកាសនេះ គឺជាសមិទ្ធផលដ៏ប្រសើរ និងជាអំណះអំណាងបញ្ជាក់ថា អ្នកប្រើប្រាស់សេវាធានារ៉ាប់រង ពិតជាបានទទួលនូវការការពារសិទ្ធិ និងអត្ថប្រយោជន៍ក្នុងការប្រើប្រាស់សេវាធានារ៉ាប់រង មានជាអាទិ៍ ការការពារលើព័ត៌មានឯកជន ការការពារពីសកម្មភាពមិន សុចរិតនានាពីសំណាក់ប្រតិបត្តិការធានារ៉ាប់រង ជាដើម៕
ដោយ ៖ អពៅ

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


