សន្តិសុខសង្គម
ភ្លៀងខ្លាំងម្សិលមិញនៅបូកគោ បណ្ដាលឲ្យលិចផ្លូវពីកំពត ទៅវាលរិញ
នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងបណ្ដាលឱ្យកើតមានជំនន់ទឹកភ្លៀងហូរជន់លិចជាតិលេខ៣ ពីកំពតទៅវាលរិញបានបង្កឱ្យមានការស្ទះចរាចរណ៍តាំងពីម៉ោង២រសៀល រហូតដល់ម៉ោងជិត ៣រសៀល នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោខេត្តកំពត។

ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៣ ពីកំពតទៅវារិញនេះធ្វើឱ្យប្រជាពលរដ្ឋស្ទះចរាចរណ៍ពុំអាចធ្វើដំណើរឆ្លងកាត់បាន ដោយសារស្ថានភាពទឹកហូរពីភ្នំបូកគោមកខ្លាំងពេក។
នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋបាលក្រុងបូកគោនៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានភ្លៀងធ្លាក់មួយមេយ៉ាងធំបណ្ដាលឱ្យទឹកធ្លាក់ពីលើភ្នំមកយ៉ាងច្រើន ធ្វើឱ្យលិចផ្លូវជាតិលេខ៣ នៅចំណុចចន្លោះគីឡូម៉ែត្រ ១៧២-១៧៣ អស់រយៈពេលប្រហែលជិត១ម៉ោង។

បើតាមកាបញ្ជាក់របស់រដ្ឋបាលក្រុងបូកគោ ការបណ្ដាលឲ្យមានទឹកលិចហូរកាត់ផ្លូវនេះ ដោយសារស្ទះប្រព័ន្ធលូហូរមិនទាន់ទើបបណ្ដាលឱ្យស្ទះចរាចរណ៍រហូតដល់ម៉ោងជាង៣រសៀលនេះទើបជំនន់ទឹកភ្លៀងបានស្រកអស់ជាធម្មតាវិញ មិនបង្កឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋយូរនោះទេ ហើយការធ្វើចរាចរណ៍ក៏មិនត្រូវបានរាំងស្ទះតទៅទៀតនោះដែរ។ ជាមួយគ្នានេះដែរទឹកភ្លៀងដែលធ្លាក់មកពីលើភ្នំបូកគោក៏មិនបង្កឲ្យប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋនោះដែរ៕
អត្ថបទ៖ សឹង រ៉ាត់




-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


