ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីបញ្ជាឱ្យក្រសួងសុខាភិបាលត្រៀមអន្តរាគមន៍បន្ទាន់ក្នុងករណីផ្ទុះកូវីដឡើងវិញ
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងសុខាភិបាលឱ្យត្រៀមលក្ខណៈអន្តរាគមន៍បន្ទាន់ក្នុងករណីជំងឺកូវីដ១៩ផ្ទុះទ្រង់ទ្រាយធំឡើងវិញ។ ការត្រៀមនេះក៏មានការបំរុងនូវវ៉ាក់សាំងផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ពីការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩ បំប្លែងថ្មីនៅប្រទេសជិតខាង ហើយកម្ពុជាក៏ចាប់ផ្ដើមឡើងវិញផងដែរ។ សម្ដេចបានណែនាំដល់ក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងត្រៀមកន្លែងសម្រាប់រក្សាទុកវ៉ាក់សាំង ១លានដូស ដែលយន្តការ «កិច្ចសម្របសម្រួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដជាសាកល» COVAX ត្រូវផ្ដល់ឱ្យកម្ពុជាបន្ថែម។

ថ្មីៗនេះមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បំប្លែងថ្មី JN.1 នៅតាមបណ្ដាប្រទេសមួយចំនួន និងប្រទេសថៃត្រូវបានរកឃើញកើនឡើងច្រើនផងដែរ ខណៈដែលក្រសួងសុខាភិបាលកម្ពុជាក៏បានចេញសេចក្តីអំពាវនាវដល់សាធារណជនទាំងអស់ទៅទទួលវ៉ាក់សាំងការពារកូវីដ-១៩នៅតាមមណ្ឌលសុខភាព និងមណ្ឌលពេទ្យដោយឥតគិតថ្លៃផងដែរ។
នៅថ្ងៃទី២២ ខែឧសភា ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងថ្មីកូវីដ-១៩ ចំនួន៧ករណី ត្រូវបានចាត់ចូលជាការឆ្លងក្នុងសហគមន៍។ ចំពោះរបាយការណ៍សរុបនៃជំងឺកូវីដ-១៩ ត្រឹមថ្ងៃទី២២ ខែឧសភា កម្ពុជាមានឆ្លងសរុបជិត១៤ម៉ឺននាក់ និងស្លាប់ជាង៣ពាននាក់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


