ព័ត៌មានជាតិ
កសិករក្នុងខេត្តបាត់ដំបង បានធ្វើការដាំដុះដំណាំស្រូវ បានលឿនបើធៀបឆ្នាំ២០២៤
ប្រជាកសិករនៅតាមតំបន់គោលដៅកសិកម្មមួយចំនួនក្នុងខេត្តបាត់ដំបង បានចាប់ផ្តើមធ្វើដំណាំស្រូវជាបន្តបន្ទាប់ ខណះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ចាប់ពីដើមខែឧសភា រហូតមកដល់ពេលនេះ។
កសិករក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី លោក សឹម ឌី បានឲ្យដឹងថា លោកបានធ្វើការដាំដុះជាង២អាទិត្យមកហើយ ព្រោះ ទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ ចាប់ពីដើមខែឧសភានេះ ហើយកសិករក្នុងភូមិ ក៏បានសម្រុកនាំគ្នាធ្វើការដាំដុះរួចរាល់ខ្លះៗ ដែរហើយ។

លោកថា កាលពីឆ្នាំកន្លងទៅ លោកនិងកសិករផ្សេងៗទៀត បានចាប់ផ្តើមដាំដុះចាប់ពីចុងខែឧសភា តែឆ្នាំនេះបានចាប់ផ្តើមដាំពីដើមខែឧសភា ដោយសារតែកត្តាទឹកភ្លៀង។
បើតាមកសិកររូបនេះបានបញ្ជាក់ថា “នៅក្នុងភូមិខ្ញុំ “ភូមិកូនខ្លុង” អ្នកភូមិបានធ្វើរួចរាល់ស្ទើរទាំងអស់ ហើយដើមស្រូវកំពុងតែលូតលាស់ល្អ ឆ្នាំនេះខ្ញុំនឹងបានប្រមូលផលចូលទីផ្សារបានលឿនជាងឆ្នាំមុន ហើយទិន្នផលក៏នឹងកើនជាងឆ្នាំមុនដែរ”។

ចំណែកកសិករ នៅក្នុងឃុំគា ស្រុកមោងឫស្សី គឺលោក ប៊ុនឡឹប បានសម្តែងអារម្មណ៍ថា “ខ្ញុំសប្បាយចិត្តឆ្នាំនេះ ខ្ញុំក៏មិនបានដឹងច្បាស់ដែរទៅលើអាកាសធាតុ ខ្ញុំបានភ្ជួរដីហាលតាំងពីចូលឆ្នាំហើយមកម្លេះ ហើយក៏បានភ្ជួរប្រែដី ១ លើកទៀតនៅចុងខែ មេសា តាមទម្លាប់ រង់ចាំទឹកភ្លៀងជោកជាំនៅចន្លោះពីចុងខែឧសភា និងដើមខែមិថុនា តែគួរឲ្យសប្បាយចិត្តដែលបានភ្លៀងធ្លាក់ជាប់គ្នានៅដើមខែឧសភានេះ ខ្ញុំបានធ្វើការដាំដុះបានលឿនជាងឆ្នាំមុន”។
លោក ហេង សិទ្ធ មន្ត្រីនៃមន្ទីរកសិកម្មខេត្ត បានឲ្យដឹងថា បើគិតចាប់ពីដើមខែឧសភា រហូតមកដល់ពេលនេះ កសិករបានធ្វើការដាំដុះផលដំណាំស្រូវបានប្រមាណជាង ៥ មុឺនហិកតា បើធៀបផែនការបានជាង១០ភាគរយ។
លោកថា ពេលនេះនៅមិនទាន់ស្រង់ទិន្នន័យជាក់លាក់នៅឡើយថា តើឆ្នាំនេះផលដំណាំស្រូវបានកើនឡើងជាងឆ្នាំមុនឬយ៉ាងណានោះ គឺរង់ចាំរហូត ដល់រយះពេលជាក់លាក់ក្នុងខែតុលា ដែលជារយះពេលកសិករត្រូវបានបញ្ចប់នៃការដាំដុះស្រូវទាំងស្រុង ទើបខាងជំនាញធ្វើការស្រង់ទិន្នន័យនិងធ្វើការប្រៀបធៀបបាន៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា១១ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


