ព័ត៌មានជាតិ
រដូវបៃតង (Green Season) ក្នុងមួយសប្ដាហ៍ខេត្តមណ្ឌលគិរីទទួលទេសចរបានជិត៨ពាន់នាក់
ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាបន្តបន្ទាប់បានទៅកម្សាន្តខេត្តមណ្ឌលគិរីច្រើនហូរហែមិនថាថ្ងៃបុណ្យជាតិ ឬថ្ងៃធម្មតា ក្នុងរដូវទេសចរណ៍ រដូវបៃតង ឬ Green Seasonនេះ។ បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តមនុស្សជិត៨ពាន់នាក់បានធ្វើដំណើរកម្សន្តនៅខេត្តមណ្ឌលគិរីកាលពីសប្ដាហ៍មុន។

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីលោក ស៊ាង សឿន បានឱ្យកម្ពុជាថ្មីដឹងថារយៈពេលក្នុងមួយសប្តាហ៍ពីថ្ងៃច៍ន្ទទី១៩ រហូតដល់អាទិត្យ ទី២៥ ខែឧសភា មានភ្ញៀវទេសចរជាតិនិងអន្តរជាតិបានមកកម្សាន្តនៅតាមរមណីដ្ឋានផ្សេងៗទូទាំងខេត្តមណ្ឌលគិរីសរុបចំនួន ៧ ៧៨៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ៩៧នាក់។
លោកបានបញ្ជាក់ថា៖ «ទោះបីជារដូវនេះមិនមែនជារដូវប្រាំង ហើយមានភ្លៀងធ្លាក់ជាហូហែក៏ដោយប៉ុន្តែភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅតែចង់ដឺងចង់ស្គាល់ខេត្តនៅតំបន់ភូមិភាគឥឦសាន្តប្រទេសកម្ពុជា ដែលសម្បូរទៅដោយសម្បត្តិធនធានធម្មជាតិ ដ៏ច្រើនសម្បូបែប ហើយអ្វីដែលពិសេសខែនេះខេត្តមណ្ឌលគិរីមានវាលស្មៅលូតលាស់ខៀវខ្ចីស្រស់បំព្រងផ្កាព្រៃរីកស្គុសស្គាយគួជាទីចាប់ចិត្តទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកម្សាន្តនារដូវនេះ»។

រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវយុទ្ធនាការ «រដូវកាលបៃតង» (Green Season) កាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងទៅដើម្បីជំរុញទេសចរណ៍ក្នុងស្រុក និងពង្រាយភ្ញៀវទេសចរឱ្យបានច្រើនគ្រប់ខែ។ រដ្ឋាភិបាលបានណែនាំក្រសួងទេសចរណ៍ សហការជាមួយស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងការរៀបចំយន្តការឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់។
គួរឱ្យដឹងដែរថា ទេសចរណ៍រដូវកាលបៃតង ចាប់ពីខែមេសា ដល់តុលា ដែលត្រូវយកមកជំនួសពាក្យថា Low Season ដែលបានប្រើពីកន្លងទៅ៕



អត្ថបទ៖រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


