ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ អាណត្តិទី៦ បង្ហាញឆន្ទ:យ៉ាងមុតម៊ាំរបស់ខ្លួនលើគោលបំណងធំ៥
ស្ថិតក្នុងអាណត្តិទី៦នេះ ប្រធានសមាគមសិល្បករខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានប្រកាសពីឆន្ទ:របស់សមាគម ដែលចង់ប្រមូលផ្តុំបណ្តាសិល្បករសិល្បការិនីគ្រប់ជំនាញនិងគ្រប់ជំនាន់។

ផ្អែកតាមសេចក្តីប្រកាសរបស់សមាគមបានលើកឡើងថា លក្ខន្តិកៈរបស់សមាគមសិល្បករខ្មែរជំពូកទី១ ប្រការទី១ ចែងថា “គោលបំណង និងគោលដៅសមាគមសិល្បករខ្មែរ អាណត្តិទី៦ គឺដើម្បីប្រមូលផ្តុំបណ្តាសិល្បករគ្រប់ជំនាញនិងគ្រប់ជំនាន់ក្នុងគោលដៅធំ ៥ រួមមាន៖
១. ជាដៃគូដ៏សំខាន់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក្នុងកិច្ចការអភិរក្ស ការពារអភិវឌ្ឍ និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ។
២. ការពារសិទ្ធិនិងផលប្រយោជន៍របស់សមាជិក។
៣. ស្វែងរកសប្បុរសជន ដើម្បីជួយដល់សកម្មភាពសិល្ប:និងកិច្ចការសង្គម។
៤ .ប្រមូលកម្លាំងធនធានសិល្បករសិល្បការិនីដើម្បីបម្រើសកម្មភាពសិល្ប:និងកិច្ចការសង្គម។
៥. រួមចំណែកលើកកម្ពស់សីលធម៌សង្គម និងក្រមសីលធម៌វិជ្ជាជីវៈរបស់សិល្បករ។

គួរជម្រាបដែរថា រយៈពេលប្រមាណជា ១០ខែ សមាគមសិល្បករខ្មែរ អាណត្តិទី៦ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធាន ពិតជាសកម្មខ្លាំងទាំងផ្នែកសប្បុរសធម៌ សកម្មភាពសង្គមនានា ទាំងការងារសិល្បៈ និងទិសដៅលើកស្ទួយវប្បធម៌ជាតិតាមគ្រប់រូបភាព។
កាលពីខែមីនាកន្លងទៅ ប្រធានសមាគមក៏ធ្លាបបានប្រកាសពីទិសដៅធំរបស់ខ្លួន ដែលបាននិងកំពុងរៀបចំកែប្រែសមាគមមួយនេះ ក្លាយជាស្ថាប័នតំណភ្ជាប់ធំមួយ ក្នុងការជួយផ្សព្វផ្សាយសិល្បៈវប្បធម៌ អរិយធម៌ខ្មែរ ឱ្យកាន់តែទូលំទូលាយ ទាំងនៅលើឆាកជាតិ-អន្តរជាតិ។ សកម្មភាពទាំងអស់នេះ ក៏ទទួលបានការគាំទ្រ និងកោតស្ញប់ស្ញែងពីពីសំណាក់មហាជន ពិសេសអ្នកសិល្ប:៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


