Connect with us

ព័ត៌មានជាតិ

មន្ទីរជំនាញកំពុងកំណត់ទួលបុរាណជាង ៧០០​កន្លែង​ក្នុងខេត្តបាត់ដំបង ជាតំបន់បេតិកភណ្ឌរូបិយ

បានផុស

នៅ

បាត់ដំបង គឺជាខេត្តមួយដែលមានប្រវត្តិសាស្ត្រខ្ទង់ពាន់ឆ្នាំមកហើយ ដែលបច្ចុប្បន្នមន្ទីរជំនាញកំពុងកំណត់ជាតំបន់អភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌរូបិយ ដែលសម្បូរដោយទួលបុរាណ បឹងបុរាណ ប្រាសាទបុរាណ ទួលកប់សពបុរាណ ៘

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គីម សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា តាមការស្រាវជ្រាវគឺទួលបុរាណនៅក្នុងខេត្តបាត់ដំបងទាំងមូលមាន ៧១៣ ទីតាំង ដែលភាគច្រើនគឺសម្បូរនៅក្នុងតំបន់ដែលមានមនុស្សរស់នៅកាលពីសម័យដើម។ លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ថា ទីតាំងទាំងនោះគឺយើងកំណត់បានតែខាងលើប៉ុណ្ណោះដោយមិនដឹងថា នៅខាងក្រោមដីមានអ្វីខ្លះនោះទេ ព្រោះយើងមិនទាន់ធ្វើកំណាយដើម្បីធ្វើការស្រាវជ្រាវ និងស្វែងរកការពិតដែលចាស់បុរាណបានបន្សល់ទុកតាំងពីសម័យដើម។

លោក គឹម សោភ័ណ បានបន្ថែមថា ទួលបុរាណខ្លះជាកន្លែងគោរពបូជា ដោយបន្សល់រូបលឹង្គព្រះឥសូរ ដូចជានៅទួលអង្គជាដើម ឯទួលខ្លះទៀតជាកន្លែងកប់សព តាំងពីមុនគ្រិស្តសករាជ មកម្ល៉េះ ដូចជានៅឃុំកំប្រង់ នៅឃុំដូនបា និងនៅស្ថានីយ៍ស្ពានភ្នំឡើងស្ទាក់ទ្រាំងជាដើម។

លោកប្រធានមន្ទីរបានលើកឡើងថា សម្រាប់ការកំណត់ទីតាំងទាំង ៧១៣ កន្លែងក្នុងខេត្តបាត់ដំបងនេះ គឺតួលេខមិនទាន់ជាក់លាក់នៅឡើយទេ ព្រោះកន្លែងខ្លះមានឈ្មោះជាទួលបុរាណ ប៉ុន្តែពេលមន្ត្រីជំនាញចុះទៅពិនិត្យគឺពុំមែនស្រស់ឡើយ ឯទីតាំងខ្លះទៀតមិនសមជាទួលបុរាណ ប៉ុន្តែក្រោយចុះពិនិត្យ ទើបដឹងថា ទីតាំងនោះគឺជាទួលបុរាណ។

ថ្មីៗនេះក្រោយពីមន្ទីររៀបចំដែនដីនគរូរូបនីយកម្មខេត្ត វាស់វែងដីធ្លី ដោយបានសហការជាមួយមន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានរកឃើញតំបន់ដែលជាទូលបុរាណជាង ២០កន្លែងទៀត គឺនៅក្នុងភូមិស្វាយស ឃុំតាប៉ុន ក្នុងស្រុកសង្កែ ដែលក្នុងនោះគឺមានទួលបុរាណ បឹងបុរាណ និងគ្រឹះបុរាណដែលបាក់បែក ហើយមន្ទីរជំនាញនឹងធ្វើការស្រាវជ្រាវបន្ថែមដើម្បីឈានទៅដល់ការធ្វើកំណាយ និងឲ្យដឹងថាតើនៅខាងក្រោមនៃទួលបុរាណនីមួយៗមានអ្វីខ្លះ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤២ វិនាទី មុន

មន្ទីរជំនាញកំពុងកំណត់ទួលបុរាណជាង ៧០០​កន្លែង​ក្នុងខេត្តបាត់ដំបង ជាតំបន់បេតិកភណ្ឌរូបិយ

ព័ត៌មានជាតិ២០ នាទីutes មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៩ឧសភា

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

រថយន្ត បើកបំបុកក្រុមអ្នកគាំទ្រ Liverpool អំឡុងពិធីដង្ហែពាន Premier League របួសមនុស្ស ៤៧នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា-ម៉ាឡេស៊ី បន្តពង្រឹង និង​ពង្រីកកិច្ច​សហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា វិស័យថាមពល និង ហាឡាល់​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ ចុះអនុស្សរណៈ​ជា​មួយ​មូលនិធិ​ការងារអន្ដរជាតិជប៉ុន (JILAF) ដើម្បីពង្រឹង​ការ​គាំទ្រ​អ្នក​ធ្វើការ​នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ

Sokha Hotels

ព័ត៌មានពេញនិយម