សន្តិសុខសង្គម
យុវជនម្នាក់ត្រូវក្រុមជនសង្ស័យវាយប្លន់យកម៉ូតូបានសម្រេចនៅក្រោយប៉ុស្ដិ៍នគរបាលចតុមុខ
ជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រេីនគ្រឿងវាយប្លន់យកម៉ូតូម៉ាក ស្កុបពី មួយគ្រឿងយុវជនម្នាក់ ហេីយជិះរត់គេចខ្លួនបាត់ស្រមោល នៅលេីសួនមុខវត្តបុទុមវត្តី ក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាល ចតុមុខ ខណ្ឌដូនពេញ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីទាបភ្លឺ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ស្ថិតសង្កាត់ចតុមុខ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីយុវជនរងគ្រោះបានអោយដឹងថា មុនកើតហេតុខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវក្បែរសួនច្បារវត្តបទុមវត្តី ស្របពេលនោះក៏លេចមុខជនសង្ស័យ១ក្រុម ជិះម៉ូតូមកកាក់ពីមុខហើយចុះវាយខ្លួន ថែមទាំងលើកម៉ូតូ ប្លន់យកទៅបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ រួចនាំយុវជនរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចតុមុខ ដើម្បីដាក់ពាក្យបណ្ដឹង និងស្រាវជ្រាវរកជនសង្ស័យមកដាក់ទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន