Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះធូលីដ៏កម្រប្រែក្លាយមេឃក្នុងទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី ជាពណ៌ទឹកក្រូច

បានផុស

នៅ

ទីក្រុងស៊ីដនីនៃ​ប្រទេសអូស្រ្តាលី ត្រូវបានគ្របដណ្ដប់ដោយអ័ព្ទពណ៌ទឹកក្រូចនៅថ្ងៃអង្គារនេះ បន្ទាប់ពីព្យុះធូលីដ៏ធំសម្បើមមួយមានប្រភពពីភាគខាងត្បូងប្រទេស បានបោកបក់មកពាសពេញភាគអាគ្នេយ៍នៃប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Mail Online​ នៅថ្ងៃទី២៧ខែឧសភានេះ។

(រូបភាព៖ 7News)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍អាកាសធាតុដ៏កម្រនិងគួរឲ្យភ្ញាក់ផ្អើលនេះបង្កឡើងដោយខ្យល់បក់ខ្លាំង និងលក្ខខណ្ឌអាកាសស្ងួតខ្លាំងក្នុងប្រទេសអូស្ត្រាលីភាគខាងត្បូង ដែលមានភ្លៀងធ្លាក់ទាបបំផុត។ ព្យុះនេះបានបក់ឆ្លងកាត់រដ្ឋ SA, Victoria និងចូលទៅក្នុងរដ្ឋ New South Wales។

ឥទ្ធិពលនៃព្យុះនេះបានកាត់បន្ថយភាពមើលឃើញយ៉ាងខ្លាំងនៅអាកាសយានដ្ឋាន Canberra និង Sydney ខណៈល្បឿនខ្យល់​បាន​ឡើង​ដល់​ល្បឿន ១២៦ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​ផ្នែក​ខ្លះ​នៃ​រដ្ឋ SA និងបាន​ផ្តាច់​ថាមពលអគ្គិសនី​ដល់ប្រជាជនរាប់​ពាន់​នាក់ និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​នានាផងដែរ។

លើសពីនេះគុណភាពខ្យល់នៅទូទាំងទីក្រុងSydney និងទីក្រុង Wollongong ត្រូវបានវាយតម្លៃថា «អន់ណាស់» ដែលជំរុញឱ្យមានការព្រមានអំពីបញ្ហាសុខភាពដែលកើតមានពីព្យុះដ៏កម្រនេះ។ ប្រជាពលរដ្ឋត្រូវបានណែនាំឲ្យស្នាក់នៅក្នុងផ្ទះ បិទបង្អួច និងជៀសវាងសកម្មភាពក្រៅផ្ទះក្នុងអំឡុងពេលមានព្យុះ៕

(រូបភាព៖ Facebook)
(រូបភាព៖ Sky News)
(រូបភាព៖ X)
(រូបភាព៖ Facebook)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម