ព័ត៌មានជាតិ
ពេលទីម័រឡេស្តេត្រូវបញ្ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន តើសម្តេចតេជោ ហ៊ុន សែន លើកឡើងបែបណាខ្លះ?
បន្ទាប់ពីទទួលបានដំណឹងថា ប្រទេសទីម័រឡេស្តេត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិទី១១នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញក្តីរំភើបរីករាយជាមួយប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសទីម័រឡេស្តេ។ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរដោយឡែកពីគ្នាទាំងយប់ទៅកាន់ទាំងប្រធានាធិបតី និងទាំងនាយករដ្ឋមន្រ្តីប្រទេសទីម័រឡេស្តេចំពោះការទទួលបានជោគជ័យក្នុងការក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាននេះ។

នៅក្នុងលិខិតទៅកាន់លោក ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេនៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅជាទីបំផុតជូនលោកប្រធានាធិបតី រដ្ឋាភិបាល សភាជាតិ និងជាប្រជាជនទីម័រឡេស្តេចំពោះការបញ្ចូលជាសមាជិកពេញសិទ្ធិអាស៊ានរបស់ប្រទេសទីម័រឡេស្តេ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នាខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីទីម័រឡេស្តេ ត្រូវបានបញ្ចូលជាគោលការណ៍ជាសមាជិកទី១១របស់អាស៊ាន នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២២។
សម្តេចតេជោ បានមានប្រសាសន៍ថា៖ «ខ្ញុំមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំង ដែលបានឃើញកិច្ចប្រឹងប្រែងប្រកបដោយការលះបង់របស់រដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេកន្លងមក ត្រូវបានទទួលស្គាល់ប្រកបដោយភាពស័ក្តិសម។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺមិនត្រឹមតែជាមោទនភាពសម្រាប់ទីម័រឡេស្តេប៉ុណ្ណោះទេ ប៉ុន្តែ សម្រាប់គ្រួសារអាស៊ានទាំងមូលផងដែរ ស្របពេលដែលយើងកំពុងបោះជំហានទៅមុខជាមួយគ្នា ឈរលើស្មារតីសាមគ្គីភាព ក្នុងបរិការណ៍នៃពិភពលោកដែលពោរពេញដោយបញ្ហាប្រឈមដ៏ស្មុគស្មាញ និងផ្លាស់ប្តូរឆាប់រហ័ស»។

ជាមួយនឹងការអរគុណចំពោះការប្តេជ្ញារបស់អាស៊ានចំពោះសមាហរណកម្មតំបន់ សម្តេតេជោ បានបន្ថែមថា កម្ពុជា ក្នុងនាមជាមិត្ត និងជាដៃគូឥតងាករេ មានជំនឿជាក់ថា ការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ នឹងធ្វើឱ្យសហគមន៍តំបន់នេះ កាន់តែសំបូររុងរឿងបន្ថែមទៀត និងរួមចំណែកប្រកបដោយអត្ថន័យចំពោះចក្ខុវិស័យរួម ក្នុងការពង្រឹងសាមគ្គីភាព ភាពធន់ ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព។ សម្តេចតេជោបានប្រាប់លោកប្រធានាធិបតីទីម័រឡេស្តេថា សម្តេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និតជាមួយលោក មិនត្រឹមតែក្នុងស្មារតីមិត្តភាពយូរអង្វែងប៉ុណ្ណោះទេ ថែមទាំងក្នុងនាមជាសមាជិកអាស៊ានដូចគ្នាផងដែរ ដើម្បីជំរុញសេចក្តីប្រាថ្នារួមសម្រាប់តំបន់ និងពិភពលោក។
ដោយឡែក ចំពោះលោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ាវ នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រឡេស្តេវិញ សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានសម្តែងសេចក្តីសោមនស្សរីករាយជាខ្លាំងចំពោះប្រទេសទីម័រឡេស្តេដែលត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិទី១១របស់អាស៊ាន។ សម្តេចតេជោ បានប្រាប់លោកនាយករដ្ឋមន្រ្តីទីម័រឡេស្តេថា ៖ «ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ គឺជាខណៈវេលាដ៏មានមោទនភាពមួយសម្រាប់ប្រជាជនទីម័រឡេស្តេ និងជាសក្ខីភាពនៃសាមគ្គីភាព មជ្ឈភាព និងការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះសមាហរណកម្មក្នុងតំបន់»។

ជាមួយនឹងការអបអរសាទរ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបញ្ចូលប្រទេសទីម័រឡេស្តេជាសមាជិកសិទ្ធិទី១១របស់អាស៊ាននេះថា គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់សម្រាប់តំបន់នេះ។ សម្តេចតជោ ក៏បានលើលកឡើងផងដែរថា ក្នុងនាមជាមិត្តដ៏យូរអង្វែង កម្ពុជា បានគាំទ្រយ៉ាងពេញទំហឹងដល់សមាជិកភាពអាស៊ានរបស់ទីម័រឡេស្តេ ដែលនឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការលើកម្ពស់ឯកភាព បរិយាប័ន្ន និងការអភិវឌ្ឍប្របកដោយចីរភាពនៅទូទាំងអាស៊ីអាគ្នេយ៍។ ប្រឈមមុខនឹងបរិការណ៍ពិភពលោកកាន់តែស្មុគស្មាញ សម្តេចតេជោ សង្កត់ធ្ងន់ថា ៖«ការដាក់បញ្ចូលទីម័រឡេស្តេជាសមាជិកអាស៊ាន ពង្រឹងចក្ខុវិស័យរួមរបស់យើងសម្រាប់សហគមន៍អាស៊ានដែលធន់ និងស្អិតរមួត។ យើងទន្ទឹងរង់ចាំធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង និងធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីជំរុញគោលដៅទៅវិញទៅមករបស់យើងនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ»៕



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


