ព័ត៌មានជាតិ
មន្រ្តីពាក់ព័ន្ធ បើកកិច្ចប្រជុំដោះស្រាយបញ្ហារាំងស្ទះ ដើម្បីកែលម្អវិស័យសុខាភិបាល
មន្រ្តីជាន់ខ្ពស់កម្ពុជាមកពីក្រសួង-ស្ថាប័ន រួមជាមួយអង្គការដៃគូ បានបើកកិច្ចប្រជុំរួមគ្នាដើម្បី ពិនិត្យការអនុវត្តកម្មវិធីជំនួយហិរញ្ញប្បទានឥតសំណងមូលនិធិសកល សំដៅកែលម្អ និងដោះស្រាយបញ្ហាកកស្ទះក្នុងវិស័យសុខាភិបាល។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យរួមគ្នាជាមួយនឹងម្ចាស់ជំនួយ មូលនិធិសកលលើលទ្ធផលនៃក្របខណ្ឌការអនុវត្ត, កំណត់ផ្នែកសំខាន់ៗ ដែលទាមទារការយកចិត្តទុកដាក់ភ្លាមៗ សម្រាប់គម្រោងដែលត្រូវបានចាត់ទុកថា មានការអនុវត្តយឺតយ៉ាវ និង ដោះស្រាយបញ្ហារាំងស្ទះទាំងឡាយ និងឯកភាពលើសកម្មភាពជាក់លាក់ ដើម្បីកែលម្អក្របខណ្ឌការអនុវត្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្ត។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ នៅក្រសួងសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់លោក ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គណៈកម្មាធិការសម្របសម្រួលគម្រោងមូលនិធិសកលនៅកម្ពុជា តំណាងនាយកដ្ឋាន មជ្ឈមណ្ឌលជាតិ និងអង្គការដៃគូ ដែលជាអង្គភាពប្រតិបត្តិករ និងប្រតិបត្តិករជំនួយ ព្រមទាំងក្រុមការងារមូលនិធិសកល ប្រចាំប្រទេសកម្ពុជា។

កាលពីខែកុម្ភៈ ឆ្នាំ ២០២៥ មន្រ្តីពាក់ព័ន្ធខាងលើ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី២ ឆ្នាំ២០២៤ គម្រោងហិរញ្ញប្បទានឥតសំណងមូលនិធិសកល សម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍/របេង និងគម្រោងយន្តការឆ្លើយនិងជំងឺកូវីដ-១៩។ កិច្ចប្រជុំនាពេលនោះ បានពិភាក្សា និងពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងសកម្មភាពក្នុងឆមាសទី២ ឆ្នាំ២០២៤ នៃសមិទ្ធផលលើសូចនាករសំខាន់ៗរបស់កម្មវិធី និងរបាយការណ៍ហិរញ្ញវត្ថុ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ នៃការស្រូបចំណាយដែលរួមមានទាំងការងារលទ្ធកម្ម របស់ជំនួយឥតសំណងមូលនិធិសកលជុំទី៧ (Grant Cycle7) ព្រមទាំងបញ្ហាប្រឈមសំខាន់ៗដែលត្រូវដោះស្រាយ។
នាឱកាសនោះដែរ គ្រប់ភាគី បានចែករំលែកព័ត៌មានលម្អិត មតិកែលម្អ/យោបល់ ក៏ដូចជាការបំភ្លឺ និងអនុសាសន៍ពីក្រុមការងារបច្ចេកទេស (TRT) ហើយយកធាតុចូល/យោបល់ទាំងនោះមកពិចារណា ដើម្បីកែលម្អសម្រាប់ការអនុវត្តន៍ និងរបាយការណ៍ មុននឹងបញ្ជូនទៅមូលនិធិសកល។
គួរជម្រាបថា អង្គការមូលនិធិសាកល គឺជាអ្នកដែលផ្តល់ជំនួយដ៏ធំមួយ ដើម្បីអនុវត្តកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងជំងឺរបេងនៅក្នុងប្រទេសកម្ពុជា។

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន