Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលនឹងពង្រីកវិសាលភាពការថែទាំតាមរយៈអាហារូបត្ថម្ភក្នុងមន្ទីរពេទ្យនៅកម្ពុជា

បានផុស

នៅ

ភ្នំពេញ៖ ក្រសួងសុខាភិបាលនឹងពង្រីកវិសាលភាព និងលើកកម្ពស់ស្តង់ដារនៃដំណើរការថែទាំបែបអាហារូបត្ថម្ភសម្រាប់អ្នកជំងឺសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការពង្រីកវិសាលភាពការថែទាំតាមរយៈអាហារូបត្ថម្ភនេះធ្វើឡើងកាលពីថ្ងៃទិ២០ខែកក្កដាឆ្នាំ២០២៦តាមរយៈការចុះអនុស្សរណៈនៃការយោគយល់ (MOU) រយៈពេល ៣ឆ្នាំ (២០២៦–២០២៩)រវាងក្រសួងសុខាភិបាលនិងក្រុមហ៊ុន Abbott Nutrition International។

ថ្លែងក្នុងការចុះអនុស្សរណៈនៃការយោគយល់នាឱកាសនោះ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា កិច្ចសហការនេះជាជំហានដ៏សំខាន់មួយបន្ថែមទៀតក្នុងការចូលរួមលើកកម្ពស់គុណភាពសេវាព្យាបាល និងប្រព័ន្ធសុខាភិបាលកម្ពុជា ដោយចាត់ទុកការថែទាំបែបអាហារូបត្ថម្ភដែលមានប្រព័ន្ធច្បាស់លាស់ជាកត្តាស្នូលផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ។

លោករដ្ឋមន្ត្រីបានបន្តថាការពង្រឹងអាហារូបត្ថម្ភគ្លីនិក នឹងជួយកាត់បន្ថយផលវិបាកវេជ្ជសាស្ត្រ កាត់បន្ថយរយៈពេលសម្រាកព្យាបាល អត្រាត្រឡប់មកសម្រាកពេទ្យវិញ និងកាត់បន្ថយបន្ទុកចំណាយលើការថែទាំសុខភាពរបស់អ្នកជំងឺ។

គួរបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់នេះ មានក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ៣ឆ្នាំខាងមុខ ភាគីទាំងពីរនឹងផ្តោតលើសសរស្តម្ភអាទិភាពចំនួន៣៖ ១. ការអភិវឌ្ឍគោលការណ៍ណែនាំជាតិ៖ រៀបចំគោលការណ៍ណែនាំជាតិស្តីពីការថែទាំអាហារូបត្ថម្ភ ដែលអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពនៅតាមមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា។ ២. ការកសាងសមត្ថភាព៖ សម្របសម្រួលការបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹងបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងអ្នកជំនាញថែទាំសុខភាពកម្ពុជា។ ៣. ការអនុវត្តនៅតាមមន្ទីរពេទ្យ៖ ដាក់ឱ្យអនុវត្តពិធីសារថែទាំអាហារូបត្ថម្ភ (Nutrition Care Process – NCP) នៅតាមបណ្តាមន្ទីរពេទ្យជាតិគោលដៅដែលបានជ្រើសរើស ព្រមទាំងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើការស្វែងរកជំងឺទាន់ពេលវេលា និងការបង្ការជំងឺ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម