Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះ​បំពង់ឧស្ម័នក្រោមដី​​​ក្នុងទីក្រុងតូក្យូ​​ បង្ក​របួស​១០​នាក់ ​និង​ការ​ជម្លៀស​ចេញ​​

បានផុស

នៅ

ការផ្ទុះហ្គាសនៅឯការដ្ឋានសំណង់មួយក្នុងសង្កាត់ Edogawa​ក្នុង​ទីក្រុងតូក្យូ បណ្ដាលឲ្យមនុស្ស ១០ នាក់​រង​របួស​ និង​បានជំរុញឱ្យមានការជម្លៀសចេញ​​ជាបន្ទាន់នៅក្នុងតំបន់ជុំវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី២៧ខែឧសភានេះ។

(រូបភាព៖ JI JI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ផ្ទុះ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៩​និង​៣០​នាទី​ព្រឹកថ្ងៃអង្គារនេះ ហើយ​បន្ទាប់​មក​មាន​ផ្សែង​ខ្មៅ និង​អណ្តាតភ្លើង​​ឆាបឆេះរថយន្តនៅក្នុងអគារការដ្ឋាន​។ ឆ្លើយតបទៅនឹងហេតុការណ៍នេះមានរថយន្តពន្លត់អគ្គីភ័យជាង៣០ គ្រឿងទៅកាន់កន្លែងកើតហេតុ និងអាចពន្លត់ភ្លើងបានក្នុងរយៈពេល ៩០​នាទីក្រោយមក។

នាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុងតូក្យូបានរាយការណ៍ថា អ្នករងរបួសរួមមានកម្មករសំណង់ និងអ្នករស់នៅក្នុងតំបន់ដែលមានអាយុចន្លោះពី ២០ ឆ្នាំ ដល់៧០ឆ្នាំ ប៉ុន្តែសុទ្ធតែមានរបួសដែលមិនគំរាមកំហែងដល់អាយុជីវិត។

សាក្សី​​នៅ​កន្លែង​កើត​​ហេតុ​ បាន​រៀបរាប់ថា មាន​សំឡេង​ផ្ទុះ​ខ្លាំង និងញ័រដូច​រញ្ជួយ​ដី ធ្វើឱ្យខូចបង្អួច ខូចខាតអគារ កញ្ជក់ហាងនៅក្បែរនោះ និងខ្ទាតកម្ទេចកម្ទី​នៅពាសពេញតំបន់នោះ។

អាជ្ញាធរ បាន​សន្និដ្ឋានថា ការផ្ទុះនេះកើតឡើងនៅពេលដែលកម្មករសំណង់ធ្វើឲ្យប៉ះពាល់ដល់បំពង់ឧស្ម័នក្រោមដីក្នុងពេលសាងសង់គម្រោងអគារខុនដូរមួយ។ ប៉ូលិស​បាន​ជម្លៀស​អ្នក​នៅ​ក្បែរ​នោះ​ចេញ​ដើម្បី​សុវត្ថិភាព និងបន្ត​ស៊ើបអង្កេត​រក​មូលហេតុ និង​វាយតម្លៃ​ការ​ខូចខាតសរុប៕

(រូបភាព៖ JI JI)
(រូបភាព៖ The Japan News)

អត្ថងបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម