ព័ត៌មានជាតិ
ឯកឧត្ដមហ៊ុន ម៉ានី ៖ ការចូលរួមសកម្មភាពជាមួយ ស.ស.យ.ក. ជាការចូលរួមដោយគ្មានលក្ខខណ្ឌ មិនអាចទាមទារតំណែងតួនាទីណាមួយទេ
កំពង់ស្ពឺ ៖ ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា «ការចូលរួមសកម្មភាពជាមួយស.ស.យ.ក. គឺជាការចូលរួមដោយគ្មានលក្ខខណ្ឌ ក្នុងន័យនេះការចូលរួមក្នុងកិច្ចការងារស្ម័គ្រចិត្ត ឬក៏សកម្មភាពរបស់ស.ស.យ.ក. មិនអាចទាមទារវិញនៅតំណែង ឬក៏តួនាទីណាមួយនោះទេ »។

ផ្សារភ្ជាប់នឹងការលើកឡើងខាងលើនេះឯកឧត្តមបានបន្តថា តាមរយៈវេទិកាស.ស.យ.ក. សមាជិក សមាជិកា ម្នាក់ៗ អាចបង្ហាញសមត្ថភាពខ្លួនបាន ដោយចាប់ផ្តើមអនុវត្តពីសកម្មភាពតូចៗ ផ្សារភ្ជាប់ជាមួយនឹងមនសិការ ឆន្ទៈពុះពារ ភាពច្នៃប្រឌិតក្នុងការបំពេញភារកិច្ចការងារ។

ឯកឧត្តមសង្កត់ធ្ងន់ថា តាមរយៈការអនុវត្តការងារស្ម័គ្រចិត្ត ដោយមិនរំពឹងទុកនូវការតបស្នង និងតួនាទីរបស់សមាជិក សមាជិកាណាម្នាក់ គឺបានបង្ហាញនូវសក្ខានុពលរបស់ពួកគេ សម្រាប់ថ្នាក់ដឹកនាំធ្វើការវិនិច្ឆ័យលក្ខណៈសម្បត្តិដើម្បីផ្តល់ឱកាសឱ្យបំពេញកិច្ចការងារធំណាមួយ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការស.ស.យ.ក. ថ្នាក់ដឹកនាំនិងសមាជិក សមាជិកាស.ស.យ.ក. ខេត្តកំពង់ស្ពឺទាំងអស់ ដែលបានបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលជាទីគាប់ប្រសើរ។ ឯកឧត្តមបានបន្តថា មិនមែនសម្រាប់តែខេត្តកំពង់ស្ពឺប៉ុណ្ណឹងទេ ដែលស.ស.យ.ក. ដើរតួជាដៃគូមួយយ៉ាងសំខាន់របស់រដ្ឋបាលខេត្ត ក្នុងនោះគឺនៅទូទាំងប្រទេសតែម្តង ដែលរចនាសម្ព័ន្ធគណៈកម្មាធិការស.ស.យ.ក. រាជធានី ខេត្តទាំងអស់ បានធ្វើសកម្មភាពព្រមៗគ្នាឆ្លើយតបទៅនឹងគោលដៅរបស់រាជរដ្ឋាភិបាល ជាពិសេសនោះគឺស្របតាមក្រមខណ្ឌទិសដៅនៃការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា កម្មវិធីនីមួយៗដែលស.ស.យ.ក. រៀបចំគឺបង្កប់ន័យនៃការបំផុសចលនា និងការដាក់ទិសដៅ គោលដៅរួមសម្រាប់កម្ពុជា។ ឯកឧត្តមបានបន្តថា កម្មវិធីស.ស.យ.ក. មួយចំនួនមានលក្ខណៈផ្សារភ្ជាប់ជាមួយទិដ្ឋភាពជាក់ស្តែងរបស់កម្ពុជា ក្នុងនោះរួមមានកម្មវិធីបណ្តុះបណ្តាលមនសិការពលរដ្ឋល្អ ដែលមានគោលបំណងចង់ឱ្យយុវជន យុវនារី កម្ពុជាមានក្តីសង្ឃឹម ហើយបង្កើតនូវភាពជឿជាក់លើសង្គមជាតិកម្ពុជា។ ជាមួយគ្នានោះ តាមរយៈយុទ្ធនាការពលរដ្ឋល្អ សកម្មភាពសមាជិក ស.ស.យ.ក. ចូលរួមសង្កេតការណ៍បោះឆ្នោត ក្នុងនាមជាអង្គការសមាគម ក៏បានឆ្លុះបញ្ចាំងភាពជាសាក្សីនៃការប្រព្រឹត្តទៅរបស់លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាផងដែរ។

សូមជម្រាបជូនថា ពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ នេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំធំ សាលាខេត្តកំពង់ស្ពឺ។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាលខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអចិន្រៃ្តយ៍ គណៈកម្មាធិការកណ្ដាល ស.ស.យ.ក. និង សមាជិក សមាជិកា សរុបប្រមាណជាង៤៣០ រូប៕





-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៩ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


