ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន បង្ហាញវត្តមានដំបូង បញ្ចប់ពាក្យចចាមអារ៉ាម ថា គាត់រត់គេចខ្លួនទៅក្រៅប្រទេស
ការបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍របស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នេះ គឺក្នុងនាមជាវាគ្មិនថ្លែងសុន្ទរកថាពិសេសមួយនៅការិយាល័យគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទស្តីពីបញ្ហា «គ្រឿងញៀននិងឧក្រិដ្ឋកម្មឆ្លងដែន ទស្សនវិស័យ និងបញ្ហាប្រឈមសម្រាប់ដំណោះស្រាយប្រកបដោយនិរន្តរភាព»។

នេះជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្ត្រីថៃ បន្ទាប់ពីតុលាការកំពូលផ្នែកព្រហ្មទណ្ឌសម្រាប់អ្នកកាន់មុខតំណែងនយោបាយបានកំណត់ថ្ងៃណាត់ជួបនិងបើកសវនាការសាកសួរនៅថ្ងៃទី១៣ខែមិថុនាខាងមុខ ជុំវិញសំណុំរឿងសម្រាកព្យាបាលជំងឺនៅជាន់ទី១៤របស់មន្ទីរពេទ្យប៉ូលិសក្រុងបាងកក និងបន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមថា រូបលោកបានរត់គេចខ្លួនចេញទៅក្រៅប្រទេសដើម្បីគេចពីការណាត់ជួបសាកសួរនេះ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានវិលចូលមាតុប្រទេសវិញកាលខែសីហាឆ្នាំ២០២៣ គឺនៅមុនថ្ងៃដែលសភាថៃបោះឆ្នោតជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីចេញពីគណបក្សភឿថៃ ហើយត្រូវវបានតុលាការកំពូលកាត់ទោសឲ្យជាប់ពន្ធធនាគារ ១ឆ្នាំ ហើយលោកក៏ត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ូលិសនៅទីក្រុងបាងកក ដែលជាពេទ្យរបស់ពន្ធធាគារដោយសាររូបលោកជាពិរុទ្ធជន (អ្នកទោស) ដែលត្រូវអនុវត្តទោសរយៈពេល១២០ថ្ងៃក្នុងពន្ធធាគារ។
ក្នុងពេលបង្ហាញខ្លួនលើកដំបូងកាលថ្ងៃទី២៧ខែឧសភា យោងសារព័ត៌មានថៃ naewna លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ក៏បាននិយាយទៅកាន់អ្នកសារព័ត៌មានផងដែរថា រូបលោកមានអាយុជាង៧០ឆ្នាំទៅហើយ ប៉ុន្តែការរស់នៅហូបចុកសុខសប្បាយជាធម្មតាទេ មិនបានគេចខ្លួនទៅណាដូចពាក្យចចាមអារ៉ាមនោះទេ និងបានផ្តាំផ្ញើទៅកាន់អ្នកដែលបញ្ចេញព័ត៌មានចចាមអារ៉ាមទាំងអស់ធ្វើចិត្តឱ្យត្រជាក់ៗ។
លោកថាក់ស៊ីន បន្តថា អ្នកដែលបញ្ចេញព័ត៌មានចចាមអារ៉ាមនេះមានមិនច្រើននាក់នោះទេ ពោលគឺតែម្នាក់ពីរនាក់ប៉ុណ្ណោះ៕
ដោយ ភ្នាក់ងារ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ