ព័ត៌មានជាតិ
ជាថ្មីម្តងទៀត សម្តេចតេជោ អំពាវនាវឱ្យភាគីកម្ពុជា-ថៃ ស្វែងរករូបមន្តនៃការដោះស្រាយដោយសន្តិវិធី
បុរសខ្លាំងរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា បានអំពាវនាវឱ្យកងទ័ពកម្ពុជា-ថៃ ស្វែងរករូបមន្តនៃការដោះស្រាយតាមរយៈការចរចាដោយសន្តិវិធី ចៀសវាងការប្រើកម្លាំងប្រដាប់អាវុធ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង និងផលប្រយោជននៃប្រទេសទាំងពីរ ។

អញ្ជើញថ្លែងសារពិសេស នៅព្រឹកថ្ងៃទី ២៩ ខែឧសភានេះ សម្តេចតេជោ បានអំពាវនាវឱ្យភាគីទាំងពីរ រកដំណោះស្រាយតាមរយៈការចរចា ដោយបន្ថែមថា ព្រោះជម្លោះប្រដាប់អាវុធ មិននាំផលប្រយោជន៍មកទេ មិនថាប្រទេសនោះធំ ឬប្រទេសតូចឡើយ។ សម្តេចថា៖«ខ្ញុំសង្ឃឹមថាកងទ័ពនឹងស្វែងរករូបមន្តនៃដោះស្រាយ សូមឱ្យសភាពការណ៍វាកើតត្រឹមតែនៅមុំ៣ ហើយត្រឡប់ទៅសភាពការណ៍មុនម៉ោង ៥ កន្លះ ព្រឹក ថ្ងៃទី ២៨ ឧសភា តែប៉ុណ្ណឹងគ្រប់គ្រាន់ហើយ»។
«ហើយសូមកុំឱ្យសភាពការណ៍នេះរីករាលដាល ទូទាំងព្រំដែន និងកុំឱ្យសភាពការណ៍ការនេះ ប៉ះពាល់ទៅដល់កិច្ចសហប្រតិបត្តិការណ៍ដទៃទៀត ជាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ កីឡា ឬគ្រប់ផ្នែក ដែលយើងមានកិច្ចសហប្រតិបត្តិការគ្រប់ផ្នែកទាំងអស់ រាប់ទាំងកិច្ចសហប្រតិបត្តិការខាងផ្នែកយោធាផង»។ កម្ពុជា និង ថៃ មានទំហំពាណិជ្ជកម្មប្រមាណ ១០ ពាន់លានដុល្លារ ក្នុងនោះថៃក៏មានផលប្រយោជន៍នៅក្នុងទីផ្សារកម្ពុជា ឯកម្ពុជាក៏មានផលប្រយោជន៍ក្នុងទីផ្សារបស់ថៃដែរ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ដែលមានបទពិសោធន៍ដឹកនាំប្រទេសជាង ៣០ ឆ្នាំមកនេះ បានស្នើ បងប្អូនជនរួមជាតិ សូមកុំរុញបញ្ហាទៅដល់ការស្អប់ជាតិសាសន៍។ សម្តេចមានប្រសាសន៍ថា៖« ខ្ញុំឃើញការចូលមកខំមិន នៅក្នុងផេករបស់ខ្ញុំ ចូលមកធ្វើអត្ថាធិប្បាយខ្លះ ប្រើពាក្យមិនសមរម្យទេ ខ្ញុំសូមអង្វរ សូមកុំប្រើប្រាស់ករណីបែបនេះ ជាមួយនឹងការធ្វើឱ្យមានការស្ងប់ជាតិសាសន៍ដែលរស់នៅជិតខាងគ្នា។ រឿងបានកើតឡើងទៅហើយ រកវិធីដោះស្រាយ ដើម្បីសម្រាលសមភាពការណ៍នេះត្រឡប់មកវិញ ហើយជំរុញពង្រឹងទុកចិត្តគ្នា ដើម្បីស្វែងរកទាញយកផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ»។

សម្តេចតេជោ ក៏បានលើកឡើងពីយុទ្ធសាស្រ្តដោះស្រាយ គ្រាដែលកាន់តំណែងជានាយករដ្ឋមន្រ្តីថា ៖«ជម្លោះប្រដាប់ អាវុធ វាគ្មានអាណាក្បាលប៉ានដែកទេ មិនថាប្រទេសធំ ឬប្រទេសតូចនោះទេ។ យើងធ្លាប់សាកល្បងជាមួយគ្នា ២០០៨ ដល់ ២០១១ រយៈពេល ៤ ឆ្នាំ ខ្ញុំប្រើមុខព្រួញ៣ ទី១ គឺសភាពការណ៍យោធានៅទល់ដែនទប់ឱ្យជាប់ ទី២ ការទូតបើកទ្វារសន្តិសុខអង្គការសហប្រជាជាតិ ទី៣ បញ្ជូនបញ្ហាចូលតុលាការយុត្តិធម៌អន្តរជាតិ (ឡាអេ) ដើម្បីបកស្រាយឡើងវិញនូវសាលក្រម ឆ្នាំ ១៩៦២៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


