ព័ត៌មានជាតិ
ខេត្តរតនគិរី អាចមានទឹកជំនន់យ៉ាងឆាប់រហ័ស ដោយសារភ្លៀងខ្លាំងលាយឡំផ្គររន្ទះ
នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ នេះ លោក អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ស្ថានភាពភ្លៀងខ្លាំង លាយឡំជាមួយផ្គរ រន្ទះ អាចបង្កទៅជាទឹកជំនន់យ៉ាងឆាប់រហ័ស ពិសេសនៅខេត្តរតនគីរី ត្រង់កន្ទុយជាប់នឹងប្រទេសវៀតណាមតែម្ដង។

យោងតាមការព្យាករណ៍អាកាសធាតុរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានឲ្យដឹងថា មានភ្លៀងធ្លាក់ ៧០ ភាគរយ ស្ថានភាពធាតុអាកាសខេត្តរតនគិរី ទទួលឥទ្ធិពលពីខ្យល់មូសុងនិរតី។ ចំណែកសីតុណ្ហភាព ២៣°C ទៅ ២៩ °C ខ្យល់បក់មកពីទិសនិរតី និងមានល្បឿន ១ ទៅ ៤ ម៉ែត្រ/ វិនាទី មានល្បឿនយ៉ាងឆាប់រហ័ស។ បរិយាកាសបែបនេះ ចាប់ពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥ ដល់ថ្ងៃ ៣១ ខែឧសភា ឆ្នាំ ២០២៥ មានរយៈពេល ៣ ថ្ងៃ ជាប់គ្នា។

ស្ថានភាពជាក់ស្ដែងនៅព្រឹកនេះ មានពពកខ្មៅគ្របដណ្ដប់ផ្ទៃមេឃទាំងមូល មានភ្លៀងធ្លាក់តាំងពីព្រឹក រហូតដល់ល្ងាច ដោយពុំមានថ្ងៃរះនោះទេ។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេសេសាន និងទន្លេស្រែពក ត្រូវត្រៀមសម្ភារៈ មានទូក ខោអាវ ឯកសារសំខាន់ៗ រៀបចំឲ្យបានត្រឹមត្រូវ និងសុវត្ថិភាពខ្ពស់ ក្នុងករណីមានគ្រោះអាសន្នកើតឡើងដោយទឹកជំនន់។ ពិសេសជាងនេះទៅទៀតនោះ ប្រជាពលរដ្ឋដែលរស់នៅតំបន់កន្ទុយនាគ ខេត្តរតនគិរី នៃប្រទេសកម្ពុជា តែម្ដង៕
អត្ថបទ ៖ ចាប








-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច