ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចោមចៅទី១ ដាក់អេស្កាវទ័រស្តារប្រឡាយលូមេមួយខ្សែ ដែលពោរពេញទៅដោយសំរាម
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ អាជ្ញាធរសង្កាត់ចោមចៅទី១ បានចុះត្រួតពិនិត្យ ប្រឡាយលូមេនៅទួលពង្រ និងបានដាក់អេស្កាវទ័រស្ដារយកសំរាម និងស្មៅដែលដុះក្នុងប្រឡាយលូ ដើម្បីសម្រួលចរន្តទឹកហូរឱ្យបានលឿន ជៀសវាងការជន់លិចដោយសារទឹកភ្លៀង។

លោក កង វង ចៅសង្កាត់ចោមចៅទី១ បានឱ្យដឹងថាដោយសារតែមេីលឃេីញស្មៅបានដុះពាសពេញលេីផ្ទៃទឹកប្រឡាយមេ ក៏ដូចជាមានបងប្អូនមួយចំនួន បានបោះកាកសំណល់សំរាមចូលទៅក្នុងទឹកប្រឡាយធ្វេីឱ្យចរន្តទឹកហូរយឺតងាយ នឹងស្ទះពេលភ្លៀងមកម្តងៗ ទេីបលោកបានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែង និងដាក់អេស្កាវទ័រ ដេីម្បីកាយប្រមូលសំរាម យកស្មៅចេញបេីកឱ្យចរន្តទឹកហូរលឿន។

លោក ចៅសង្កាត់បានសំណូមពរដល់បងប្អូនទាំងអស់ មេត្តាវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវជៀសវាងបោះចោលចូលក្នុងប្រឡាយលូ ព្រោះវាងាយនិងស្ទះចរន្តទឹកហូរ ហេីយក៏ប្រឈមនឹងការជន់លិចនារដូវវស្សា៕
ដោយ ៖ សុខា








-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា