ព័ត៌មានជាតិ
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
អគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទបានបញ្ជាក់ថាកម្ពុជានឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅចំណុចដែលគ្មានប៉ះទង្គិចគ្នានោះទេ។ នេះបើតាមសេចក្ដីថ្លែងការណ៍ពីលទ្ធផលជំនួបជាមួយថៃនៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ។

ក្នុងសេចក្ដីថ្លែងការណ៍បញ្ជាក់ថាក្រោយជំនួបរវាងមេបញ្ជាការទ័ពជើងគោកកម្ពុជា នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងមេបញ្ជាការកងទ័ពជើងគោកថៃនាយឧត្តមសេនីយ៍ Pana Klaewblaudtuk នៅរសៀលថ្ងៃទី២៩ ខែឧសភានេះ ភាគីទាំងពីរសម្រេចបានលទ្ធផល៤ចំនុច ដោយបន្តដោះស្រាយស្ថានការណ៍ព្រំដែនតាមគ្រប់យន្តការដែលមានស្រាប់ បន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ គោរពបូរណភាពទឹកដីទៅវិញទៅមក ហើយកម្ពុជានឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅចំណុចដែលប៉ះទង្គិចគ្នានោះទេ។
ក្នុងសេចក្ដីថ្លែងការណ៍ត្រង់ចំណុចទី៤បញ្ជាក់ថា៖ «ភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅចំណុចដេលបានប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា-ថៃ»។

គួរឱ្យដឹងដែរថា ហេតុការណ៍ប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចព្រំដែនមុំ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលមកពីការឆ្មក់ចូលមកវាយប្រហារពីកងទ័ពថៃមុនលើកងទ័ពកម្ពុជា។ សកម្មភាពនេះធ្វើឱ្យទាហានខ្មែរម្នាក់ស្លាប់បាត់បង់ជីវិត និងបានបង្កឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃឡើងកម្ដៅជាខ្លាំងដោយកងទ័ពកម្ពុជាបានចល័តទៅត្រៀមនៅខ្សែមុខនៅព្រំដែនផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់