សេចក្ដីជូនដំណឹង
ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី បើកលក់គម្រោងលំនៅឋានអារ៉ាខាវ៉ា២ ចំងាយត្រឹមតែ ១៥នាទីពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ
ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី បានដាក់សម្ពោធបើកលក់គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាផ្លូវការ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ ស៊ីវន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌសែនសុខ, និងលោកបណ្ឌិត យ៉ាស៊ូម៉ូតូ ខេមមូរី ស្ថានិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី ព្រមជាមួយភ្ញៀវកិត្តិយសជាច្រើនរូប សរុបប្រមាណ ១០០ នាក់។

គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាអគារលំនៅឋានសហកម្មសិទ្ធិ ក្រោមការវិនិយោគ ១០០% របស់វិនិយោគិនជប៉ុន ដែលមានបទពិសោធជាង ៤០ ឆ្នាំក្នុងការអភិវឌ្ឍគម្រោងលំនៅឋាន គម្រោងពាណិជ្ជកម្ម និងសេវាគ្រប់គ្រងអចលនទ្រព្យនៅប្រទេសជប៉ុន ហុងកុង អូស្រ្តាលី និងកម្ពុជា។


លំនៅឋានអារ៉ាខាវ៉ា ២ មានទីតាំងនៅសង្កាត់រលួស ខណ្ឌដង្កោ ក្បែររង្វង់មូលកួរស្រូវ ចំងាយត្រឹមតែ ១៥ នាទីពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ផ្សារទំនើបអ៊ីអនមានជ័យ និងក្រុងតាខ្មៅ។ គម្រោងនេះត្រូវបានសាងសង់ឡើងលើផ្ទៃដីសរុបជិត ០.៤ ហិកតា ដែលមានពីរប្លុក ត្រូវជា ៤ អគារ សរុប ២២ ជាន់។ លំនៅឋានអារ៉ាខាវ៉ា ២ មានយូនីតសរុបចំនួន ៩៦០ ដែលក្នុងនោះមានយូនីតប្រភេទស្ទូឌីយោ (ទំហំជាង ២២ ម៉ែត្រការ៉េ) និងយូនីតប្រភេទបន្ទប់គេងមួយ (ទំហំជាង ៣០ ម៉ែត្រការ៉េ)។

សម្រាប់លំនៅឋានអារ៉ាខាវ៉ា ២ ការរចនាស្ថាបត្យកម្មសំណង់អគារ និងការបំពាក់បរិក្ខារគាំទ្រផ្សេងៗ ត្រូវបានធ្វើឡើងតាមលំនាំអគារលំនៅឋានអារ៉ាខាវ៉ា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជាគម្រោងទី ១ និងឈានមុខគេ ដោយមានការលក់លើសពី ៩០% និងការប្រគល់យូនីតលើសពី ៨០% ជាមួយនឹងអ្នករស់នៅប្រមាណជាង ៥០០០ នាក់។ ការរចនាសំណង់អគារបានគិតគូរអំពីការរក្សាពន្លឺ និងលំហូរខ្យល់ធម្មជាតិ ដោយអគារនីមួយៗសង់បែរមុខរកគ្នា ដើម្បីរក្សាលំហធំនៅចំកណ្តាល និងធ្វើឱ្យមានពន្លឺ និងខ្យល់គ្រប់គ្រាន់។ គ្រប់យូនីតទាំងអស់ត្រូវបានបំពាក់ដោយទ្វារការពារអគ្គិភ័យ ប្រព័ន្ធចាប់សញ្ញាកំដៅ និងផ្សែង ដែលអាចផ្តល់សញ្ញាប្រកាសអាសន្នតាមជាន់ និងជូនដំណឹងដល់ក្រុមការងារគ្រប់គ្រងអគារ។


អគារលំនៅឋានអារ៉ាខាវ៉ាមានប្រព័ន្ធបង្ការនិងពន្លត់អគ្គិភ័យស្របតាមស្តង់ដារបច្ចេកទេស ដោយរួមមាន អាងស្តុកទឹកក្រោមដីសម្រាប់បញ្ជូនទឹកទៅតាមទុយោពន្លត់អគ្គិភ័យតាមជាន់នីមួយៗ ព្រមជាមួយការបណ្តុះបណ្តាល និងហាត់សមជាប្រចាំអំពីវិធីសាស្រ្តបង្ការនិងពន្លត់អគ្គិភ័យ។ លើសពីនេះ ទីតាំងសំខាន់ៗក្នុងអគារត្រូវបានដាក់ក្រោមការត្រួតពិនិត្យរបស់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងមានប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងការចេញចូលអគារ និងចំណត។

លំនៅឋានអារ៉ាខាវ៉ា ក៏មានអភិវឌ្ឍជាគម្រោងផ្សារ ហាង ភោជនីយដ្ឋាន និងអាជីវកម្មផ្សេងៗ សម្រាប់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់អ្នករស់នៅផងដែរ។
អគារលំនៅឋានអារ៉ាខាវ៉ាទាំងមូលត្រូវបានគ្រប់គ្រង ថែទាំ និងរក្សាអនាម័យ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពប្រកបដោយគុណភាពខ្ពស់ ដើម្បីរក្សាតម្លៃអគារ និងទ្រព្យសម្បត្តិសហកម្មសិទ្ធិរបស់ម្ចាស់យូនីត និងអ្នករស់នៅ ក្នុងចក្ខុវិស័យយូរអង្វែងទៅអនាគត។

កាន់តែពិសេស គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ មានលក្ខខណ្ឌបង់រំលស់ ៤២ ខែដោយគ្មានប្រាក់កក់ និងការប្រាក់ និងផ្តល់ជូនកម្មសិទ្ធិប្លង់រឹង ដោយឥតគិតថ្លៃទៀតផង៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរសព្ទលេខ៖ 012 582 999 /098 999589
អត្ថបទពាណិជ្ជកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


