ព័ត៌មានអន្ដរជាតិ
ឥណ្ឌាចាប់ខ្លួនមនុស្ស៨១នាក់ពីបទ«អាណិត»ប៉ាគីស្ថាន
ប៉ូលិសឥណ្ឌា បានចាប់ខ្លួនមនុស្សរាប់សិបនាក់ ដែលត្រូវបានចោទប្រកាន់ថាបានគាំទ្រប្រទេសប៉ាគីស្ថាន មួយខែបន្ទាប់ពីប្រទេសទាំងពីរត្រូវបានជាប់គាំងនៅក្នុងជម្លោះដ៏អាក្រក់បំផុតរបស់ពួកគេក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។

យោងតាមការចុះផ្សាយថ្ងៃទី២ខែមិថុនារបស់ទីភ្នាក់ងារព័ត៌មាន AFP ការចាប់ខ្លួនធ្វើឡើងនៅក្នុងរដ្ឋ Assam ហើយលោកអភិបាលក្រុង Himanta Biswa Sarma បាននិយាយថា ប៉ូលិសបានធ្វើប្រតិបត្តិការទ្រង់ទ្រាយធំ ដោយចាប់ខ្លួន«ជនក្បត់ជាតិចំនួន ៨១នាក់» ក្រោមបទចោទប្រកាន់ «អាណិតអាសូរ» សម្រាប់ប៉ាគីស្ថាន។
លោក Sarma បានបន្ថែមថា អាជ្ញាធរកំពុងត្រួតពិនិត្យជានិច្ចនូវការបង្ហោះ «ប្រឆាំងជាតិ» នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងចាត់វិធានការទៅតាមនោះ។ យោងតាមប៉ូលិសនៅរដ្ឋ Assam មនុស្សម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីការបង្ហោះទង់ជាតិប៉ាគីស្ថាននៅលើ Instagram។
ប្រទេសឥណ្ឌា បានរឹតបន្តឹងការគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយសង្គម ចាប់តាំងពីជម្លោះជាមួយប៉ាគីស្ថានបានផ្ទុះឡើង បន្ទាប់ពីមានការវាយប្រហារលើអ្នកទេសចរនៅក្នុងតំបន់ Jamur និង Kashmir កាលពីថ្ងៃទី២២ខែមេសា។
កាលពីព្រឹកថ្ងៃទី៧ខែឧសភា ឥណ្ឌាបានបើកប្រតិបត្តិការ «Sindoor» ដោយវាយប្រហារទីតាំងចំនួន៩ ដែលខ្លួនចាត់ទុកថាជាមូលដ្ឋានភេរវជនក្នុងទឹកដីប៉ាគីស្ថាន និងតំបន់ Kashmir ដែលគ្រប់គ្រងដោយក្រុងអ៊ីស្លាម៉ាបាត។ ប៉ាគីស្ថានបានប្រកាសថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួន ៥គ្រឿង រួមទាំងយន្តហោះចម្បាំង Rafale ទំនើបផលិតដោយបារាំងចំនួន ៣គ្រឿង និងយន្តហោះគ្មានមនុស្សបើករយៈចម្ងាយមធ្យម Heron ១គ្រឿង។
ការប្រយុទ្ធគ្នារវាងឥណ្ឌា និងប៉ាគីស្ថានបានបន្តរហូតដល់ថ្ងៃទី១០ខែឧសភា នៅពេលដែលភាគីទាំងពីរបានប្រកាសថា ពួកគេបានឈានដល់បទឈប់បាញ់ក្រោមការសម្រុះសម្រួលពីសហរដ្ឋអាមេរិក។
ទីភ្នាក់ងារប្រឆាំងភេរវកម្មឥណ្ឌា ក៏បានចាប់ខ្លួនមន្ត្រីទាហានប៉ារ៉ាមួយរូបកាលពីខែមុនផងដែរ ដោយចោទប្រកាន់ពីបទធ្វើចារកម្មឲ្យប៉ាគីស្ថាន។ កាលពីខែឧសភា អាជ្ញាធរបានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ១០នាក់ពីបទចារកម្ម៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់