Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ថ្លែងថានេះជាពេលដែលពលរដ្ឋកម្ពុជាគួរទទួលបានអាហារមានគុណភាពគ្មានជាតិគីមី

បានផុស

នៅ

ប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាស្របពេលដែលកម្ពុជាមានស្ថិរភាព សន្តិភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច គឺជាពេលដែលពលរដ្ឋកម្ពុជាគួរតែទទួលបានអាហារ និងទំនិញ ដែលមានគុណភាព គ្មានសារធាតុគីមី ផ្ទុយពីជំនាន់សង្គ្រាមដែលពលរដ្ឋកម្ពុជាសុំតែមួយឆ្អែតក្រពះប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងកិច្ចប្រជុំសមាជរដ្ឋសភា ព្រឹទ្ធសភា ថ្ងៃទី ៣ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពាក់ព័ន្ធបញ្ហាកសិកម្ម ដែលពីមុនឡើយ ប្រជាជនធ្វើស្រូវ និងដំណាំសម្រាប់តែហូបមួយឆ្អែតប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ គឺជាការពង្រីកលើមុខដំណាំផ្សេងទៀតដើម្បីទទួលផលចំណេញ ផ្គត់ផ្គង់ក្នុងស្រុក និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ជាក់ស្តែង នៅពេលដែលសម្តេចបានអញ្ជើញទៅចូលរួមពិធីជ្រត់ព្រះនង្គ័ល កន្លងទៅ បានឃើញផលិតផលខ្មែរមានការកែច្នៃវេចខ្ចប់យ៉ាងស្អាត មិនអន់ជាងផលិតផលដែលនាំចូលនោះទេ។ សម្តេចកត់សម្គាល់ថា៖«ការវេចខ្ចប់នោះ បម្រើឱ្យសេចក្តីត្រូវការនៅលើទីផ្សាររបស់យើងផង ហើយក៏អាចបម្រើឱ្យការនាំចេញផង ដែលមុននេះ យើងរកត្រឹមតែមានអីស៊ីប៉ុណ្ណោះ។ មុននេះ ឯកឧត្តម ម៉ម ប៊ុននាង លើកឡើងខ្ញុំភ្ញាក់ផ្អល់នៅត្រង់ថា កាលពីមុនយកស្កត្នោតធ្វើស្កសរ​ ឥឡូវបែរជាយកស្កសរធ្វើស្កត្នោតវិញ»។

«ប៉ុន្តែយ៉ាងម៉េចក៏ដោយ ត្រូវធានាកុំឱ្យមានគីមី ដូចឯកឧត្តម ម៉ុង ឬទ្ធី លើកឡើង ខ្ញុំមិនឯកភាពត្រង់ចំណុចមួយគឺថា គេចាក់គីមីដើម្បីឱ្យយើងឈឺទៅដេកពេទ្យស្រុកគេ។ និយាយចឹងខុស គឺមិនអាចនិយាយចឹងទេ ខ្ញុំគ្រាន់តែជាការដាស់តឿន ព្រោះអត់មានអ្នកណាចង់ឱ្យអ្នកណាឈឺទេ​ ប៉ុន្តែបញ្ហារបស់យើងគឺត្រូវប្រុងប្រយ័ត្នខ្លួនឯង បើដឹងថាអាហ្នឹងមានជាតិគីមី យើងចៀសវាងទៅ»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេច។

ជាមួយគ្នានេះ សម្តេចតេជោ ស្នើដល់សមត្ថកិច្ចពាក់ព័ន្ធរួមមាន ភូតគាមអនាម័យ វិស័យសុខាភិបាល ឬវិស័យពាក់ព័ន្ធ ត្រូវពិនិត្យទំនិញឱ្យបានម៉ឺងម៉ាត់ ចៀសវាងនាំចូលទំនិញដែលមានសារធាតុគីមី ធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ។ សម្តេចបន្តថា៖«ពិសេសខាងវិស័យសុខាភិបាល ឬវិស័យទាក់ទងបញ្ហាការពិនិត្យ ដូចជាភូតគាមអនាម័យ គឺត្រូវធ្វើកិច្ចការងារនេះ យើងពីមុនក្រពះធ្វើម៉េចឱ្យឆ្អែត ប៉ុន្តែឥឡូវអត់ទេ ឆ្អែតហើយត្រូវធានាគុភាព ឆ្អែត ឆ្ងាញ់ និងធានាគុណភាពទៀត»។

បើតាមសម្តេចតេជោ តាមរយៈនៃការបញ្ចេញមតិក្នុងកិច្ចប្រជុំសមាជលើកដំបូងនេះ បង្ហាញឱ្យឃើញពីការធ្វើពិពិធកម្មកាន់តែខ្លាំងទៅលើបញ្ហាសេដ្ឋកិច្ចជាទូទៅ និងទៅលើបញ្ហាវិស័យកសិកម្ម ហើយសង្ឃឹមថារដ្ឋាភិបាលបន្តវេន នឹងពន្លឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច ក៏ដូចជាធ្វើពិពិធកម្មក្នុងក្របខណ្ឌកសិកម្មតែម្តង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៥ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៥ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម