ព័ត៌មានជាតិ
ភ្ញៀវទេសចរបន្តមកលេងកម្សាន្តនៅសហគមន៍អេកូទេសចរកោះទ្រង់ ទោះបីជារដូវវស្សា
ភ្ញៀវទេសរជាតិ និងអន្តរជាតិ នៅតែបន្តមកលេងកម្សាន្តនៅតំបន់អេកូទេសចរកោះទ្រង់ជាហូរហែរ និងភ្លក់នៅរសជាតិក្រូចថ្លុង ទោះបីជារដូវនេះ ជារដូវវស្សា មានភ្លៀងធ្លាក់យ៉ាងណាក្តី។

លោក ប៊ុន បាន ប្រធានសហគមន៍កោះទ្រង់ ក្នុងខេត្តក្រចេះបានឲ្យដឹងថា សហគមន៍អេកូទេសចរកោះទ្រង់ ជាសហគមន៍ ក្នុងចំណោមតំបន់ទេសចរនានាក្នុងខេត្តក្រចេះ ដែលពីមួយឆ្នាំទៅមួយឆ្នាំ តែងតែមានភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងសម្រាកលំហែរកាយនៅលើកោះ ដើម្បីទស្សនាគយគន់ទេសចរសភាពដ៏ស្រស់ត្រកាលជុំវិញលើកោះ នារដូវបៃតង សួនបន្លែផ្លែឈើធម្មជាតិ ទស្សនាអំពីរបៀបរបបនៃការរស់នៅប្រចាំថ្ងៃ ញ៉ាំអាហាររបៀបអ្នកលើកោះ និងមានកន្លែងសម្រាក ស្នាក់នៅ ដូចជា សូរិយា បូរីរីសត និងផ្ទះស្នាក់ ជាច្រើន ថែមទៀតផង។


លោកបន្តថា ភ្ញៀវជាតិមានមកលេងលំសាន្តជាហូរហែរ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ រីឯភ្ញៀវជនបរទេស ក៏នៅតែបន្តមានមកលេងជាធម្មតានៅរៀងរាល់សប្តាហ៍មិនសូវជាដាច់ទេ ប៉ុន្តែចាប់ពីខែសីហាទៅ គឺកំណើនភ្ញៀបរទេសមានការកើនឡើងវិញ។
បន្ថែមពីលើនេះ លោក ប៊ុន បាន បញ្ជាក់ថា ភាពទាក់ទាញនៃសហគមន៍កោះទ្រង់នោះ ពោលគឺផ្ដើមចេញពីភាពរួសរាយរាក់ទាក ស្នាមញញឹម ទោះបីជាចេះភាសាអង់គ្លេសក្តី មិនចេះក្តី។ ម្យ៉ាងវិញទៀត ទីតាំងនៅលើកោះមានភាពស្ងប់ស្ងាត់ មិនដូចនៅទីប្រជុំជន និងជំនោរខ្យល់ទន្លេមេគង្គបរិសុទ្ធ ជាហេតុធ្វើឲ្យភ្ញៀវចាប់អារម្មណ៍មកលេងកាន់តែច្រើន៕
អត្ថបទ៖ ប្រុញ វិធិម
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


