ព័ត៌មានជាតិ
សំណង់អភិរក្សកូនកាត់ “បារាំង-ខ្មែរ” ក្រុងបាត់ដំបង នឹងក្លាយជាប្រភពប្រាក់ចំណូល ក្រោយរៀបចំកាន់តែសោភណភាពទាក់ទាញ
សំណង់អភិរក្សក្នុងក្រុងបាត់ដំបង ក្រោយមានការរៀបចំពីអាជ្ញាធរខេត្តជាបន្តបន្ទាប់ គេសង្កេតឃើញថាមានសណ្តាប់ធ្នាប់ល្អ បានបង្កលក្ខណះល្អប្រសើរសម្រាប់ភ្ញៀវបរទេសដើរទស្សនាកម្សាន្ត។
មន្ត្រីរដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងថា សំណង់អភិរក្សនៅក្នុងក្រុងបាត់ដំបង បានសាងសង់ឡើងជាជូរៗតាមដងផ្លូវក្នុងក្រុងមានដូចជា តាមដងផ្លូវលេខ១ លេខ១កន្លះ, លេខ២ លេខ២កន្លះ និងផ្លូវលេខ៣ មានសរុបប្រមាណ ៨០០ ខ្នង ដែលមានអាយុកាលជាង ១០០ ឆ្នាំមកហើយ សាងសង់ចាប់ពីឆ្នាំ១៩០៧ ដល់ឆ្នាំ១៩៦០។

ដោយសារតែនៅក្នុងក្រុងបាត់ដំបង មិនមានសណ្តាប់ធ្នាប់ល្អ មានសភាពអាប់អ៊ួបាត់បង់សោភ័ណ្ឌភាព និងបរិយាកាស កំណើនភ្ញៀវជនបរទេសក៏មិនមានកំណើនក្នុងគ្រាកន្លងមក ទើបរដ្ឋបាលខេត្តតាមរយះអភិបាលខេត្តបានណែនាំចង្អុរបង្ហាញដល់សាលាក្រុង ឲ្យរៀបចំសណ្តាប់ធ្នាប់ជាជំហានដំបូង និងបន្តការរៀបចំជាបន្តបន្ទាប់ ដោយមានការសហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុង ទើបធ្វើឲ្យក្នុងក្រុងបាត់ដំបងបច្ចុប្បន្ននេះប្រកបដោយបរិយាកាសស្រស់បំព្រង មានសោភ័ណ្ឌភាពយ៉ាងប្រសើរ។
បើទោះជាយ៉ាងនេះក្តី ការរៀបចំក្នុងក្រុងមួយនេះដែលគេចាត់ទុកថាជាទីក្រុង”គុជ” ដែលសំបូរទៅដោយសំណង់អភិរក្សកូនកាត់”បារាំង-ខ្មែរ”នេះ ក៏នឹងត្រូវបន្តរៀបចំបន្ថែមទៀតតាមការរំពឹងទុក ខណះក្រោយមានការរៀបចំកំណើនភ្ញៀវបរទេសបានកើនឡើងជាបន្តបន្ទាប់ក្នុងការដើរដោយថ្មើជើង ដើម្បីទស្សនាសំណង់អភិរក្សនិងផ្តិតយករូបភាព ជាពិសេសកំណើនភ្ញៀវជាជនជាតិបារាំងតែម្តង។



លោក ហម អរុណ អនុប្រធាន និងជាអ្នកពាក្យនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ក្រុងបាត់ដំបង គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ តាមរយះសំណង់អភិរក្សដែលមានអាយុកាលជាង ១០០ ឆ្នាំយ៉ាងសំបូរបែបជាងគេក្នុងចំណោមខេត្តទាំង ៣ ក្នុងប្រ ទេសកម្ពុជា ក្នុងនោះមាន ខេត្តកំពត និងខេត្តក្រចេះ។
សំណង់អភិរក្សក្នុងក្រុងបាត់ដំបងមានប្រមាណ ៨០០ ខ្នង ហើយបច្ចប្បន្នសាលាក្រុងតាមរយះអភិបាលខេត្តបានណែនាំនិងចង្អុលបង្ហាញឲ្យរៀបចំឲ្យមានសោភ័ណ្ឌភាពសម្រាប់ភ្ញៀវបរទេសដើរទស្សនាកម្សាន្ត ឲ្យមានទីធ្លាធំទូលាយនិងបរិយាកាសល្អ និងមានដាំកូនឈើនៅតាមទីធ្លាមុខផ្ទះ បង្កើនជាសោភ័ណ្ឌភាពក៏ដូចជាបានទប់និងកម្តៅមួយផ្នែកផងដែរ។
បើតាមលោក ហម អរុណ ក្រោយមានការរៀបចំបានល្អតាមដំណាក់កាល បច្ចុប្បន្នចំនួនភ្ញៀវទេសចរបរទេសបានកើនឡើងស្ទើររាល់ថ្ងៃ ជាពិសេសជនជាតិបារាំង។
លោកថា បើសិនជាថ្ងៃខាងមុខ ក្រុងបាត់ដំបងបានបង្កើតជាក្រុងទេសចរណ៍ តាមរយ:សំណង់អភិរក្សជាសម្បត្តិបេតិកភណ្ឌទៀត នឹងអាចទាក់ទាញកំណើនទេសចរមកទស្សនាកាន់តែច្រើន ជាពិសេសភ្ញៀវជាជនជាតិបារាំង ពេលនោះប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងក្រុង នឹងមានកំណើនសេដ្ឋកិច្ចកាន់តែប្រសើរថែមទៀតតាមរយះការលក់ដូរ និងជួលផ្ទះជាដើម។
បើតាមការបញ្ជាក់របស់លោក ហម អរុណ លក្ខណះពិសេសផ្ទះបុរាណបានចែកជាបីផ្នែកគឺ ទី១, មានរានហាលខាងមុខនិងចំហៀងផ្ទះ។ ទី២,នៅចំកណ្ដាលផ្ទះមានបន្ទប់ទទួលភ្ញៀវដ៏ធំមួយ នៅខាងឆ្វេងដៃផ្នែកខាងក្រោយនៃបន្ទប់ទទួលភ្ញៀវមានទ្វារមួយនាំទៅកាន់បន្ទប់គេងពីរ។ ទី៣,ទល់មុខបន្ទប់គេងទាំងពីរមានទ្វារមានទ្វារមួយទៀត នាំទៅកាន់រានហាលចំហៀង និងជណ្ដើរដែលធ្វើពីឈើហើយចេញពីទ្វារនោះនៅខាងឆ្វេងដៃប្រហែលជា ៥ ម៉ែត្រមានផ្ទះបាយមួយទៀត (ដែលគេហៅបានថា “សំណង់អភិរក្សកូនកាត់បារាំង-ខ្មែរ”។
នៅជំនាន់ខ្មែក្រហម ផ្ទះនេះត្រូវបានគេយកធ្វើជាកន្លែងសំរាប់បោកស្រូវ ដាក់សម្ភារៈ ហើយធ្វើជាផ្ទះបាយរួមដែលជាហេតុបណ្ដាលឲ្យខូចខាតអស់ពាក់កណ្ដាលនៅផ្នែកខាងក្រោយគឺផ្ទះបាយបច្ចុប្បន្ននេះ។ ផ្ទះបុរាណនេះមានការ ទាក់ទាញចំពោះភ្ញៀវជនជាតិបារាំង មានចំនួនច្រើនជាងគេ និងអាចទស្សនាជីវភាពប្រជាជនដែលរស់នៅតាមដងស្ទឹងសង្កែប្រកបរបដាំបន្លែ និងនេសាទត្រីផងដែរ៕
អត្ថបទ÷សៅ សារិទ្ធ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស