Connect with us

ព័ត៌មានអន្ដរជាតិ

តើប្រទេសដែលជាប់ក្នុងបម្រាមធ្វើដំណើររបស់ត្រាំ មានប្រតិកម្មបែបណាខ្លះ?

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ទី៥ខែមិថុនាឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបម្រាមធ្វើដំណើរ ដោយហាមឃាត់ពលរដ្ឋមកពីប្រទេសចំនួន១២ មិនឲ្យចូលទឹកដីសហរដ្ឋអាមេរិក ដោយលើកឡើងពីហានិភ័យដល់សន្តិសុខជាតិ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសទាំង១២នោះមានដូចជា៖ អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។

ចំណាត់ការរបស់លោក ត្រាំ បានជំរុញ​ឲ្យ​មាន​ការ​ឆ្លើយ​តប​យ៉ាង​ច្រើន​រាប់​ចាប់​ពី​ការ​ថ្កោល​ទោស​ពី​ថ្នាក់​ដឹកនាំ​អន្តរជាតិ និង​អង្គការ​សិទ្ធិ​មនុស្ស​ រហូតដល់​បក្ស​នយោបាយ​ក្នុង​ស្រុក​មួយ​ចំនួន។

(រូបថត៖ Reuters)

គោលនយោបាយនេះក៏បង្កឲ្យមានការជជែកដេញដោលលើសន្តិសុខជាតិ អន្តោប្រវេសន៍ និងសិទ្ធិមនុស្ស ទាំងនៅក្នុងសហរដ្ឋអាមេរិក និងទូទាំងពិភពលោកផងដែរ។

ខាងក្រោមនេះគឺជាប្រតិកម្មពីប្រទេសមួយចំនួនដែលជាប់ក្នុងបម្រាមធ្វើដំណើររបស់លោក ត្រាំ៖

  • អ៊ីរ៉ង់៖ ថ្នាក់ដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ បានថ្កោលទោសបម្រាមនេះ ដោយរដ្ឋមន្ត្រីការបរទេសបានប្រកាសពីវិធានការសងសឹក ហើយមេដឹកនាំកំពូល បានចោទប្រកាន់សហរដ្ឋអាមេរិកថា ពុករលួយផ្នែកនយោបាយ។
  • យេម៉ែន៖ មន្ត្រី​យេម៉ែន​ហៅបម្រាម​នេះ​ថា ​មិន​សម​ហេតុផល ហើយ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ វា​អាចជំរុញ​អំពើ​ភេរវកម្ម។
  • លីប៊ី៖ រដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិរបស់ប្រទេសលីប៊ី បានរិះគន់ការហាមប្រាមនេះថា «អយុត្តិធម៌» និង »ប្រកាន់ពូជសាសន៍» ដោយលើកហេតុផលថា វារំលោភលើគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ។
  • សូម៉ាលី៖ ប្រទេស​សូម៉ាលី​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​សហរដ្ឋ​អាមេរិក ​ដើម្បី​ដោះស្រាយ​កង្វល់​សន្តិសុខ​ដែល​ទាក់ទង​នឹងបម្រាម​នេះ។
  • វ៉េណេស៊ុយអេឡា៖ មន្ត្រីវ៉េណេស៊ុយអេឡា បានថ្កោលទោសវិធានការនេះ ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យុត្តិធម៌ និងសន្តិភាព Diosdado Cabello បានហៅរដ្ឋាភិបាលសហរដ្ឋអាមេរិកថា «ហ្វាស៊ីសនិយម»៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ចុះហត្ថលេខា ហាមពលរដ្ឋ១២ប្រទេស មិនឲ្យចូលទឹកដី អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម