ព័ត៌មានជាតិ
ស្ថាប័នអឺរ៉ុបធំៗពីរប្តេជ្ញាបន្តកំណែទម្រង់វិស័យទឹកស្អាតនៅកម្ពុជា និង ការស្រាវជ្រាវលើ AI
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី បានលើកឡើងថាទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប បានបញ្ជាក់ការគាំទ្ររបស់ខ្លួន ចំពោះកំណែទម្រង់វិស័យទឹកស្អាតនៅកម្ពុជា សំដៅធ្វើយ៉ាងផ្តល់ទឹកស្អាតដល់ពលកម្ពុជាជាពិសេសទៅតំបន់ជនបទ។

ការលើកឡើងនេះធ្វើឡើងនៃគណៈប្រតិភូស្ថាប័នអន្តរជាតិធំៗទាំងពីរនេះ ជាមួយលោក ហែម វណ្ណឌី នៅទីស្តីការក្រសួងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ ជាមួយគ្នានោះដែរ គណៈប្រតិភូដែលដឹកនាំដោយលោកស្រី Sandrine Boucher នាយកប្រចាំប្រទេសរបស់ AFD បានពិភាក្សាអំពីគម្រោងវិនិយោគដែលកំពុងអនុវត្តនិងគម្រោងអនាគត កំណែទម្រង់ស្ថាប័ន និងយុទ្ធសាស្រ្តដើម្បីពន្លឿនការពង្រីកសេវាទឹកស្អាត និងអនាម័យនៅទូទាំងប្រទេស។
លោក ហែម វណ្ណឌី បានកោតសរសើរដល់ AFD និងសហភាពអឺរ៉ុបចំពោះការបន្តគាំទ្រកម្ពុជា ព្រមទាំងបញ្ជាក់ពីសារៈសំខាន់នៃការពង្រីកសេវាទឹកស្អាតសម្រាប់សហគមន៍ដែលមិនទាន់ទទួលសេវា ជាពិសេសនៅតំបន់ជនបទ។
លោកថា៖ “យើងមិនអាចពន្យារការផ្តល់សេវាទឹកស្អាត ដោយរង់ចាំតែគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំទេ។ ដំណោះស្រាយជាក់ស្តែងនៅតាមតំបន់ និងការផ្តល់ហិរញ្ញប្បទានគឺជារឿងចាំបាច់ ដើម្បីពង្រីកសេវា និងដោះស្រាយបញ្ហាប្រកួតប្រជែងក្នុងការប្រើប្រាស់ប្រភពទឹក។”

លោកក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួង សហការជាមួយក្រុមហ៊ុន PROPARCO ដែលជាដៃគូបម្រើវិស័យឯកជនរបស់ AFD ដើម្បីសម្រួលការផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់សមរម្យសម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ដោយសារប្រតិបត្តិករទាំងនេះដើរតួនាទីសំខាន់ក្នុងការផ្តល់សេវាទឹកស្អាតដល់ប្រជាជនក្នុងតំបន់ជនបទ។
លោកស្រី Sandrine Boucher បានលើកឡើងថា AFD កំពុងពិចារណាហិរញ្ញប្បទានប្រមាណ ២៧៥ លានអឺរ៉ូ សម្រាប់កម្ពុជា ពីឆ្នាំ២០២៥-២០២៧ ដោយក្នុងនោះ ៧០% ពាក់ព័ន្ធនឹងទឹក។
លោកស្រីបានបន្ថែមថា៖ «សម្រាប់វិស័យឯកជន តាមរយៈ PROPARCO យើងកំពុងបង្កើតកញ្ចប់ឥណទានថ្មីមួយ ដោយសហការជាមួយធនាគារពាណិជ្ជ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទឹកស្អាតឯកជន»។

លោក Koen Everaert អនុប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ថា ទឹក រួមជាមួយថាមពល និងការអប់រំ នៅតែជាវិស័យអាទិភាពសម្រាប់សហភាពអឺរ៉ុបនៅកម្ពុជា ក្រោមកម្មវិធី Global Gateway របស់ខ្លួន។
បើយោងតាមក្រសួង កិច្ចពិភាក្សាក៏ផ្តោតលើការធ្វើបច្ចុប្បន្នកម្មច្បាប់ ក្របខណ្ឌស្ថាប័នសម្រាប់ប្រតិបត្តិករទឹកស្អាត និងកម្មវិធី បណ្តុះបណ្តាលដោយសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងប្រើប្រាស់សមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យនេះ។
លោក ហែម វណ្ណឌីក៏បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់បន្ថែមលើនវានុវត្តន៍។ លោកបានថ្លែងបញ្ជាក់ថា៖ “យើងស្នើសហភាពអឺរ៉ុប ឱ្យពិចារណាផ្តល់ហិរញ្ញប្បទានសម្រាប់ការស្រាវជ្រាវនវានុវត្តន៍ ក្នុងវិស័យទឹកស្អាត។ ការស្រាវជ្រាវលើ AI អាចជួយបង្កើនប្រសិទ្ធភាព ដូចជាស្វែងរកការលេចធ្លាយ សន្សំថាមពលតាមរយៈស្វ័យប្រវត្តិកម្មម៉ាស៊ីនបូម តាមដានគំរូនៃការប្រើប្រាស់ទឹកឆ្លាតវៃ និងពង្រីកលទ្ធភាពកែច្នៃទឹកពីប្រភពឧស្សាហកម្មសម្រាប់ប្រើប្រាស់ឡើងវិញជាដើម»៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


