ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ នឹងរៀបចំការប្រកួតប្រជែងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៥ អ្នកឈ្នះនឹងទទួលបាន៣ម៉ឺនដុល្លារ
ដូចរៀងរាល់ដែរ នៅឆ្នាំនេះ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ នឹងរៀបចំការប្រកួតប្រជែងកម្មវិធី ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ (Cambodia Digital Awards 2025) ដោយបានចាប់ផ្តើមទទួលពាក្យពីថ្ងៃ៩ ខែមិថុនា រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។ ប្រធានបទនៅឆ្នាំ២០២៥នេះ គឺ«នវានុវត្តន៍ក្នុងស្រុក ប្រកួតប្រជែងជាសកល» ហើយអ្នកឈ្នះ នឹងទទួលបានប្រាក់រង្វាន់រហូតដល់៣ម៉ឺនដុល្លារអាម៉េរិក។

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ (Cambodia Digital Awards 2025) គឺជាកម្មវិធី ប្រកួតប្រជែងថ្នាក់ជាតិធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៥ ដោយអតីតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដែលបច្ចុប្បន្នជាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ឆ្នាំ២០២៥នេះ គឺជាឆ្នាំទី១១ហើយនៃកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជានេះ។
លោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ថា កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ ធ្វើឡើងក្នុងគោលបំណងជំរុញ និងគាំទ្រដល់ធុរៈកិច្ចឌីជីថល និងបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា ប្រកបដោយបរិយាបន្ន។ មិនតែប៉ុណ្ណោះ ក៏ជួយជំរុញលើកកម្ពស់ការប្រើប្រាស់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ស្ថាប័ន និងសហគ្រិននូវ ទី១.ការទទួលស្គាល់ (Recognition) គឺអបអរសាទរ និងផ្តល់ការទទួលស្គាល់ថ្នាក់ជាតិចំពោះសមិទ្ធផល និងការច្នៃប្រឌិតរបស់អ្នកជំនាញឌីជីថល ក្នុងការរួមចំណែកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថលនៅកម្ពុជា។

ទី២.ការជំរុញគាំទ្រ (Empowerment) គឺលើកទឹកចិត្ត និងគាំទ្រអាជីវកម្ម ស្ថាប័ន និងអង្គភាពរដ្ឋាភិបាល ដើម្បីចាប់យកបច្ចេកវិទ្យាឌីជីថល និងជំរុញឲ្យមានភាពជោគជ័យរយៈពេលវែងលើបរិវត្តកម្មឌីជីថលនៅក្នុងថ្នាក់តំបន់ និងថ្នាក់សកល។ ទី៣.ការផ្សារភ្ជាប់ទំនាក់ទំនង (Connection) គឺពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនទំនាក់ទំនងជាមួយនិង អ្នកនវានុវត្ដន៍ឌីជីថល ធុរជន និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងប្រព័ន្ធអេកូស៊ីឌីជីថលនូវកម្ពុជា និងបង្កើនឱ្យមានសមាហរណកម្មនៅក្នុងតំបន់ និងជាសកល និងទី៤. ការផ្តល់ឱកាស (Opportunity) គឺផ្តល់ឱកាសឱ្យសាធារណជនបានបង្ហាញនូវស្នាដៃ និងសមិទិ្ធផលជោគជ័យនានា អំពីនវានុវត្តន៍ឌីជីថល ជាមួយនឹងឱកាសវិនិយោគ និងដើម្បីក្លាយជាតំណាងនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ាន។

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ (Cambodia Digital Awards 2025)នេះ នឹងផ្តល់ប្រាក់រង្វាន់សរុបចំនួន ៣០,០០០ (៣ម៉ឺន)ដុល្លារអាម៉េរិក និងបែងចែកជា៥ប្រភេទពានរង្វាន់ គឺទី១.ស្ថាប័នឯកជនឆ្នើមប្រចាំឆ្នាំ (Private Sector of the year) ទី២.ផលិតផលបរិយាបន្នឌីជីថលឆ្នើមប្រចាំឆ្នាំ (Best Digital Inclusion of the year) ទី៣.មាតិកាឌីជីថលឆ្នើមប្រចាំឆ្នាំ (Best Digital Content of the year) ទី៤. ធុរកិច្ចថ្មីឌីជីថលឆ្នើមប្រចាំឆ្នាំ (Minister Startup of the year) និងទី៥. ពានរង្វាន់ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថលឆ្នើមប្រចាំឆ្នាំ (Best Digital Research and Innovation of the year)។

សម្រាប់ស្ថាប័ន និងសហគ្រិនដែលចាប់អារម្មណ៍ និងចង់ចុះឈ្មោះចូលរួមប្រកួតប្រជែងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ (Cambodia Digital Awards 2025) អាចចុះឈ្មោះតាមhttps://mptc.gov.kh/cda25/ បើកទទួលពាក្យចាប់ពីថ្ងៃទី៩ ខែមិថុនា ដល់ថ្ងៃទី់៩ ខែសីហា ឆ្នាំ២០២៥៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
នយោបាយ៥ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ