ជីវិតកម្សាន្ដ
តួស្រីរឿង «តំណាលតែងតាំងទេវតា» ជាប់ក្នុងបញ្ចីហាមឃាត់ ក្រោយបំពានច្បាប់ និងបោកប្រាស់ការសិក្សា
សារព័ត៌មានមានកម្សាន្ត Sohu កាលពីថ្ងៃទី ៦ ខែមិថុនា បានរាយការណ៍ថា ទូរទស្សន៍កណ្តាលចិន (CCTV) បានលុបវីដេអូរបស់តារាសម្តែង Nashi ដែលជូនពរសិស្សឲ្យទទួលបានជោគជ័យក្នុងការបញ្ចប់វិទ្យាល័យនិងការប្រឡងចូលសាកលវិទ្យាល័យ។

លើសពីនេះ គេហទំព័ររបស់កាសែត People’s Daily ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏មានឥទ្ធិពលបំផុត ក៏បានលុបការបង្ហោះអំពីតួស្រីក្នុងរឿង «តំណាលតែងតាំងទេវតា 2: សង្រ្គាមអារក្ស» ផងដែរ។ សកម្មភាពជាបន្តបន្ទាប់នេះ ចាត់ទុកថាជាជំហានដំបូងដើម្បីរារាំងនាង បន្ទាប់ពីរឿងអាស្រូវអំពីការប្រឡងចូលសាកលវិទ្យាល័យរបស់សិល្បករស្រី។
តារាស្រីកើតក្នុងឆ្នាំ ១៩៨៩ ត្រូវបានចោទប្រកាន់ពីបទរំលោភលើទំនាក់ទំនងគ្រួសារ និងបំពានច្បាប់ ដើម្បីរារាំងដល់ភាពយុត្តិធម៌ក្នុងវិស័យអប់រំ។ តារាស្រីរូបនេះ មានដើមកំណើតមកពីប្រទេសម៉ុងហ្គោលី។ ប៉ុន្តែតាមពិតទៅនាងកើត និងធំធាត់នៅទីក្រុងប៉េកាំង ហើយបានចូលរៀននៅវិទ្យាល័យល្អបំផុតរបស់រដ្ឋធានី។
ពេលដល់ពេលប្រឡងចូលសាកលវិទ្យាល័យ នាងបានត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីចុះឈ្មោះប្រឡង ដោយឆ្លៀតយកអត្ថប្រយោជន៍ពីការអនុញ្ញាតឲ្យបេក្ខជនជនជាតិភាគតិចមកពីតំបន់ជួបការលំបាកក្នុងប្រទេសម៉ុងហ្គោលី ចូលរៀនសកវិទ្យាល័យ។
លក្ខខណ្ឌតម្រូវនៃអាហារូបករណ៍នេះគឺថា បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតត្រូវត្រឡប់ទៅអង្គភាពដែលបានកំណត់ ដើម្បីបម្រើប្រទេសកំណើតរបស់ពួកគេក្នុងរយៈពេលកំណត់។ យ៉ាងណាមិញ បន្ទាប់ពីបញ្ចប់ការសិក្សានៅ Shanghai Drama Academy តារាស្រីរូបនេះបានទៅសិក្សានៅបរទេសនៅប្រទេសន័រវេស។ នៅឆ្នាំ ២០១៨ Nashi បានត្រលប់មកឧស្សាហកម្មកម្សាន្តវិញ ហើយមិនដែលគ្រោងទៅទៅម៉ុងហ្គោលីវិញទេ។
ម៉្យាងវិញទៀត Nashi ខ្លួនឯងបានសារភាពថាបានបំពានកិច្ចសន្យាជាមួយអង្គភាពការងារ ដោយបានលាតត្រដាងដោយផ្ទាល់ថា នាងបានបំពានលើបទបញ្ជានៃការប្រឡងចូល។ ដោយសារតែរឿងនេះហើយទើបកេរ្តិ៍ឈ្មោះរបស់តារាស្រីស្រាប់តែធ្លាក់ចុះយ៉ាងខ្លាំង។ ដើម្បីធានាភាពយុត្តិធម៌ក្នុងការប្រឡង មនុស្សជាច្រើនបានស្នើសុំឲ្យមានការស៊ើបអង្កេតលើប្រវត្តិគ្រួសាររបស់តួស្រី។ ក្រោយមកទើបគេរកឃើញថា ឪពុករបស់នាងធ្លាប់គឺជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅ CCTV ចំណែកម្តាយបានប្រើវិធីស្រដៀងគ្នានេះដើម្បីចូលរៀននៅសកលវិទ្យាល័យដូចគ្នា។
គួរបញ្ចាក់ដែរថា Nashi មានភាពល្បីល្បាញបន្ទាប់ពីដើរតួជាមេទ័ពស្រី Deng Chanyu ក្នុងរឿង «Creation of the Gods II: Demon Force» ឬ «តំណាលតែងតាំងទេវតា 2: សង្រ្គាមអារក្ស» ។ នាងបានបង្ហាញពីភាពរឹងមាំ អង់អាច និងភាពក្លាហានរបស់តួអង្គបានយ៉ាងល្អ ហើយត្រូវបានគេសរសើរថាជា មេទ័ពស្រីស្អាតបំផុតនៅលើកញ្ចក់ទូរទស្សន៍ចិននាពេលបច្ចុប្បន្ននេះ។ សូម្បីតែមុននោះ ទស្សនិកជនជាច្រើនបានស្នើឲ្យនាងសម្តែងជាតួ Hua Mulan ព្រោះពួកគេគិតថា តួស្រីពិតជាស័ក្តិសមសម្រាប់តួអង្គមួយនេះជាខ្លាំង។

បច្ចុប្បន្ននេះ តារាស្រីវ័៣៦ឆ្នាំ ចូលរួមសម្តែងក្នុងរឿង «The Litchi Road» រួមសម្តែងជាមួយតារាប្រុសJiayin Lei និង Yunpeng Yue ។ យ៉ាងណា ចាប់តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈមក ភាពយន្តរបស់ Nashi តែងតែទទួលបានការវាយតម្លៃល្អ នាងតែងតែចូលរួមក្នុងគម្រោងធំៗជាច្រើន។ ប៉ុន្តែ ជាអកុសល ជាមួយនឹងរឿងអាស្រូវខាងលើ អាជីពរបស់តារាស្រីនឹងត្រូវបញ្ចប់ដោយមិនដឹងថា ពេលណាទើបនាងនឹងវិលមកកាន់អាជីពវិញឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ម្តាយ Kris Wu ជាប់គុកពីបទក្លែងបន្លំពន្ធ ខណៈកូនប្រុសប្រឈមនឹងកាត់ទោសបន្ថែម
-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoច្បាប់កាតព្វកិច្ចយោធាទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភាដោយសំឡេងអនុម័ត៥៨
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoប្រទេសជាង១០ រួមទាំងអឺរ៉ុបសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីមន្រ្តីអ៊ីស្រាអែលបង្ហោះវីដេអូធ្វើបាបសកម្មជន ដែលបំណងយកជំនួយទៅហ្គាហ្សា


