Connect with us

កីឡា

ក្រុម​ U19 នារី​កម្ពុជា ប្រកួត​ជា​មួយ ឥណ្ឌូណេស៊ី ម៉ោង​៣​រសៀល​នេះ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ (U19) ​ប៉ះ ក្រុម​នារី​​ឥណ្ឌូនេស៊ី សម្រាប់​ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល​លើក​ទី​២ ​ពាន​រង្វាន់ ASEAN U19 Girls’ Championship ឆ្នាំ​២០២៥ វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​នេះ​នៅ​ប្រទេស​វៀតណាម។

ក្រុម​ U19 នារី​កម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ការ​ប្រកួត​លើក​ទី​១ ក្រុម​នារី​កម្ពុជា បាន​ចាញ់ ម៉ាឡេស៊ី ដោយ​លទ្ធផល ០-៤ ហើយ​ក្រុម​នារី ឥណ្ឌូណេស៊ី បាន​ចាញ់ ថៃ ដោយ​លទ្ធផល ១-៦ ដូច្នេះ​ការ​ប្រកួត​នេះ​​គឺ​ក្រុម​ចាញ់ ប៉ះ ក្រុមចាញ់ ហើយ​ក្រុម​ឈ្នះ ថៃ ប៉ះ ម៉ាឡេស៊ី។

រូប​ភាព​ការ​ប្រកួត នារី​កម្ពុជា និង ម៉ាឡេស៊ី

ពាន​នារី​អាស៊ាន​អាយុ​ក្រោម​១៩​ឆ្នាំ​នេះ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៤ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​ទើប​រៀបចំ​ការ​ប្រកួត​បាន​៤​លើក​ប៉ុណ្ណោះ​គិត​ទាំង​ឆ្នាំ​២០២៥​។ កាល​ពី​ឆ្នាំ​២០១៤ ថៃ​ធ្វើ​ម្ចាស់​ផ្ទះ ដោយ​ក្រុម​នារី​ថៃ​ជា​ជើង​ឯក។ ​ឆ្នាំ​២០២២ ឥណ្ឌូណេស៊ី​ជា​ម្ចាស់​ផ្ទះ ដោយ​ក្រុម​​អូស្ត្រាលី ជា​ជើង​ឯក និង​ឆ្នាំ​២០២៣ ធ្វើ​នៅ​ឥណ្ឌូណេស៊ី ដោយ​ថៃ​ជា​ជើង​ឯក។

រូប​ភាព​នៃ​ការ​ប្រកួត នារី​កម្ពុជា និង ម៉ាឡេស៊ី

ក្រុម​នារី​កម្ពុជា​ធ្លាប់​បាន​ចូល​រួម​ប្រកួត​២​លើក​ចុង​ក្រោយ​គឺ ឆ្នាំ​២០២២ ធ្លាក់​ត្រឹម​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល បន្ទាប់​ពី​ស្មើ​១​ប្រកួត និង​ចាញ់​៣​ប្រកួត។ លើក​ទី​២ ឆ្នាំ​២០២៣ ក្រុម​នារីកម្ពុជា​ធ្លាក់​ត្រឹម​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ទៀត បន្ទាប់​ពី​ឈ្នះ​២​ប្រកួត និង​ចាញ់​១​ប្រកួត៕

រូបភាព​នៃ​ការ​ប្រកួត នារី​កម្ពុជា និង ម៉ាឡេស៊ី

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២៤ វិនាទី មុន

ក្រុម​ U19 នារី​កម្ពុជា ប្រកួត​ជា​មួយ ឥណ្ឌូណេស៊ី ម៉ោង​៣​រសៀល​នេះ

ព័ត៌មានជាតិ៤ នាទីutes មុន

ផ្លូវក្រាលកៅស៊ូ ៣ ខ្សែ នៅ​ខេត្តព្រះវិហារ​​សម្រេច​​សាងសង់​បាន​ជាង ៩៥% បម្រើប្រយោជន៍ពលរដ្ឋ​ជាង ៦ ០០០ គ្រួសារ​

ព័ត៌មានជាតិ៧ នាទីutes មុន

នយោបាយការទូត! ប្រធានសភានឹងទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រីនៅ​សប្ដាហ៍ក្រោយ

ព័ត៌មានជាតិ៩ នាទីutes មុន

ប្រមុខមហាផ្ទៃ ឱ្យត្រៀមជម្លៀសពលរដ្ឋដែលវិលចូលប្រទេស និងរស់នៅព្រំដែន ក្នុងករណីកម្ពុជា-ថៃផ្ទុះអាវុធ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

មេចារកម្មអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយសមាជិក ណាតូ បន្ទាប់ពីអ៊ុយក្រែន

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ

សន្តិសុខសង្គម១៦ ម៉ោង មុន

សិស្សវិទ្យាល័យសន្ធរម៉ុក បង្ខំចិត្តដើរលើគន្លង​យានជំនិះ ខណៈផ្លូវថ្មើរជើងជាប់របងសាលាក្លាយជាចំណតរថយន្ដ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្ដេចតេជោ និងសម្ដេចធិបតី ថាក្រុមប្រឆាំងដែលអួតខ្លួនស្នេហាជាតិ បែរជាចូលដៃចូលជើងជាមួយបរទេសវាយប្រហារប្រទេសខ្លួនឯង

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងការពារជាតិស្នើឱ្យចាត់វិធានការលើសកម្មជនប្រឆាំងក្លែងឯកសណ្ឋានកងទ័ព ធ្វើសកម្មភាពបំបាក់ទឹកចិត្តកងទ័ព  

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកនាំពាក្យ៖ ការប្រឌិតព័ត៌មានពីបញ្ហាព្រំដែនកម្ពុជា-ថៃរបស់ក្រុមប្រឆាំង ជាចរិតនយោបាយគ្មានភាពថ្លៃថ្នូរ និងគួរឱ្យស្អប់ខ្ពើម

Sokha Hotels

ព័ត៌មានពេញនិយម