ព័ត៌មានអន្ដរជាតិ
LA បើកប្រតិបត្តិការចាប់ខ្លួនមនុស្សទ្រង់ទ្រាយធំ ក្រោយដាក់បម្រាមគោចរ
ប៉ូលិសក្រុង Los Angeles (LA) បានបើកផ្តើមយុទ្ធនាការចាប់ខ្លួនទ្រង់ទ្រាយធំ លើបាតុករដែលគឃ្លើននឹងបម្រាមគោចរ ខណៈភាពវឹកវរនៅតែបន្តក្នុងសភាពធ្ងន់ធ្ងរ។

តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃពុធទី១១ខែមិថុនាឆ្នាំ២០២៦, អភិបាលក្រុង LA លោកស្រី Karen Bass បានដាក់បម្រាមគោចរ ដែលចូលជាធរមានចាប់ពីម៉ោង៨យប់ដល់ម៉ោង៦ព្រឹក ហើយបម្រាមនេះនឹងអនុវត្តច្រើនថ្ងៃ មិនដឹងថានឹងដកវិញនៅថ្ងៃណានោះទេ។
កាលពីថ្ងៃរាត្រីថ្ងៃអង្គារ ប៉ូលិស LA បានចាប់ខ្លួនទ្រង់ទ្រាយធំចំពោះអ្នកទាំងឡាយណាដែលមិនព្រមបំបែកគ្នា នៅតាមទីតាំងហាមជួបជុំ ខណៈគិតក្នុងរយៈពេល៤ថ្ងៃមកនេះ ប៉ូលិស LA ឃាត់បានមនុស្សរហូតដល់ទៅ ៣៧៨នាក់ឯណោះ។

បាតុកម្ម បានរាលដាលដល់ទីក្រុងច្រើនឡើងៗ ចាប់ពី New York ដល់ Atlanta ហើយនៅ Texas ឯណោះ អភិបាលរដ្ឋនេះ ក៏ដាក់ពង្រាយឆ្មាំជាតិរួចហើយ ដើម្បីទប់ទល់នឹងការតវ៉ាដែលគេគ្រោងទុក។
សូមជម្រាបជាថ្មី បាតុកម្មនៅ LA ផ្តើមចេញពីការតវ៉ាកាលពីចុងសប្តាហ៍ បន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍មកពី ICE បើកប្រតិបត្តិការឃោរឃៅជាបន្តបន្ទាប់ វាយឆ្មក់ចាប់ខ្លួនជនអន្តោប្រវេសន៍សូម្បីតែពេលពួកគេកំពុងធ្វើការនៅក្នុងការិយាល័យ។ កុបកម្មនេះ ធ្វើឲ្យទីក្រុង Los Angeles ធ្លាក់ចូលក្នុងភាពចលាចលនិងវឹកវរ ឈានដល់ការដុតបំផ្លាញយានយន្តនិងសំណង់នានា ថែមទៀតផង។

យោងតាមរបាយការណ៍ចុងក្រោយ ឆ្មាំជាតិរដ្ឋកាលីហ្វ័រញ៉ាប្រហែល ២ ១០០នាក់ រួមជាមួយទាហានម៉ារីន៧០០នាក់ កំពុងឈរជើងនៅក្នុងទីក្រុង Los Angeles រួចទៅហើយ ដ្បិតព័ត៌មាននេះមិនទាន់មានការបញ្ជាក់ច្បាស់ក៏ដោយ។
ជុំវិញការដាក់ពង្រាយនេះ ចៅហ្វាយក្រុង LA លោកស្រី Bass បានពន្លះចំៗទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយចោទ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនថា កំពុងដណ្តើមអំណាចពីអាជ្ញាធរមូលដ្ឋាន។ យ៉ាងណា លោកត្រាំបានចេញមុខនិយាយការពារសេចក្តីសម្រេចរបស់ខ្លួន ដោយអះអាងថា លោកនឹងប្រើគ្រប់មធ្យោបាយដើម្បីកម្ចាត់អំពើហិង្សា និងស្តារសណ្តាប់ធ្នាប់ឡើងវិញភ្លាមៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្ថានភាពនៅ LA រឹតតែធ្ងន់ ឈានដល់ផ្ទុះអំពើហិង្សាខ្លាំងឡើងៗ រវាងកុបករនិងប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


