សន្តិសុខសង្គម
ចៅសង្កាត់ចោមចៅទី១ ចុះណែនាំពលរដ្ឋកុំដាក់តាំងសម្ភារលក់ដូររំលោភចំណីផ្លូវ ជាពិសេសការចោលសំរាម
កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ លោក កង វង ចៅសង្កាត់ចោមចៅទី១ នៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងចុះធ្វើរដ្ឋបាលតាមបន្ទប់ផ្ទះជួល និងណែរនាំដល់ប្រជាពលរដ្ឋមួយចំនួនយកសម្ភារៈដាក់លក់ដូរលើផ្លូវសាធារណៈបណ្តាលឲ្យមានការកកស្ទះចរាចណ៍។

លោកចៅសង្កាត់បានឲ្យឹងថា ការចុះធ្វើរដ្ឋបាល និងណែនាំនេះ បន្ទាប់ពីមើលឃេីញមានប្រជាពលរដ្ឋក្នុងមូលដ្ឋានមួយចំនួននៅមិនទាន់យល់ច្បាស់អំពីការទុកដាក់សម្ភារលក់ដូរតាមចិញ្ចេីមផ្លូវសាធារណៈដែលបង្កការស្ទះចរាចរណ៍ ជាពិសេសទៀតនោះ ប្រជាពលរដ្ឋមួយចំនួនក៏បានទាន់បានយល់ដឹងពីបញ្ហាបរិស្ថាន អនាម័យ បោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឲ្យសំរាមទាំងនេះហូរ រឺហេីរចូលប្រព័ន្ធលូបង្កជាការស្ទះចរន្តទឹកហូរ ដែលជាហេតុធ្វើឲ្យមានការជន់លិចនៅពេលមានភ្លៀងធ្លាក់មកម្ដងៗ។

ក្នុងពេលចុះណែនាំនេះ លោកចៅសង្កាត់ក៏បានព្រមានថា ក្នុងករណីមិនស្តាប់ការណែនាំទេនោះ រដ្ឋបាលសង្កាត់ នឹងផាកពិន័យតាមនិតិវិធីច្បាប់ដែលបានកុំណត់៕
អត្ថបទ៖ សុខា



-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


